កីឡា
លោក Bach អបអរសាទរចំពោះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលទទួលបាន សមិទ្ធផលយ៉ាងលេចធ្លោក្នុងការផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង
តាមការផ្សាយដំណឹងនៃវេបសាយផ្លូវការនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនាថ្ងៃទី១៥ ខែកុម្ភៈបានឱ្យដឹងថា លោកBachប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអបអរសាទចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទទួលបានភាពជោគជ័យក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។ ពេលជួបសន្ទនាជាមួយលោកShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកBachបានវាយតម្លៃដ៏ខ្ពស់ចំពោះទិន្នន័យចូលទស្សនាដែលមិនធ្លាប់មានពីមុន ដែលពាណិជ្ជករផ្សាយបន្តផ្ទាល់បានទទួល។គិតរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ គឺក្នុងរយៈពេលមិនដល់មួយសប្តាហ៍បន្ទាប់ពីពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ប៉ុស្តិ៍ផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមានក្រុម ទស្សនិកជនដែលមានចំនួនជាង៥០០លាននាក់។ ដើម្បីកោតសរសើរសមិទ្ធផលដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបាននិងទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការក្នុងពេលយូរជាមួយគណ់កម្មាធិការអូឡាំពិកអន្តរជាតិ លោកBachក៏បានផ្តល់រង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទៅឱ្យលោកShenHaixiongផងដែរ៕