ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល ចេញការព្រមាន ធ្វើដំណើរកម្រិតខ្ពស់បំផុត សម្រាប់ក្រុងអ៊ីស្តង់ប៊ុល ដោយលើកឡើងពី ការវាយប្រហារដែលអាច កើតឡើងដោយអ៊ីរ៉ង់
យេរ៉ូសាឡឹម៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានបង្កើនការព្រមានអំពី ការធ្វើដំណើររបស់ខ្លួន សម្រាប់ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី ដល់កម្រិតខ្ពស់បំផុត ដោយលើកឡើងពីការវាយប្រហារ ដែលអាចកើតមានដោយប្រទេសអ៊ីរ៉ង់។ ការព្រមាននេះធ្វើឡើងចំពេល មានការកើនឡើងចុងក្រោយ នៃភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ដោយសារការបន្តនៃការគំរាមកំហែង និងក្នុងន័យនៃការកើនឡើង នៃចេតនារបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសតួកគី ជាពិសេសទីក្រុងអ៊ីស្តង់ប៊ុល...