កាប៊ុល៖ ក្រុមតាលីបង់ ដែលទទួលបានការគ្រប់គ្រងស្ទើរតែទាំងស្រុង លើប្រទេសអាហ្វហ្គានីស្ថាន បានស្នើសុំឱ្យសហរដ្ឋអាមេរិក រក្សាស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល បន្ទាប់ពីការដកទ័ពអាមេរិកចេញត្រឹមថ្ងៃទី៣១ ខែសីហា នេះបើយោងតាមប្រភពផ្លូវការ និងការទូតក្រុមតាលីបង់។ មន្ត្រីជាន់ខ្ពស់តាលីបង់ម្នាក់បានប្រាប់សារព័ត៌មានក្យូដូ ដោយបញ្ជាក់ថា “យើងចង់ឱ្យអាមេរិក បន្តនៅអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ក្រុមឥស្លាមនិយម បានបញ្ជូនទីតាំងនោះទៅវ៉ាស៊ីនតោន” ហើយក៏មានការធានាសន្ដិសុខសម្រាប់ស្ថានទូតអាមេរិក នៅទីនោះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ យើងនឹងផ្តល់នូវសន្តិសុខដាច់ខាត...
បរទេស៖ ក្រុមតាលីបង់បានហាមឃាត់ ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ មិនឱ្យព្យាយាមរត់ចេញពីប្រទេស ពីអាកាសយានដ្ឋានទីក្រុងកាប៊ុលភ្លាមៗ និងបានបញ្ជាឱ្យស្ត្រីស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីព្រមានជាថ្មីម្តងទៀត ដល់កងកម្លាំងលោកខាងលិច ឱ្យចាកចេញនៅត្រឹមថ្ងៃទី៣១ ខែសីហា។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Zabihullah Mujahid ប្រធានអ្នកនាំពាក្យរបស់ ក្រុមអ៊ិស្លាមបាននិយាយនៅក្នុង...
បរទេស៖ ការសម្លាប់នេះគឺជា ពេលដែលតារាកំប្លែង អាហ្វហ្កានីស្ថានម្នាក់ បានបន្តចំអកក្រុមតាលីបង់ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមបះបោរ បានអូសគាត់ចេញពីផ្ទះ ក្រោយមកបានប្រហារជីវិតគាត់ ដោយការបាញ់នឹងកាំភ្លើង។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងវីដេអូមួយដែល ថតនៅចុងខែកក្កដា លោក Nazar Mohammad ដែលគេស្គាល់ច្បាស់ថា...
កាប៊ុល៖ ក្រុមតាលីបង់ បានព្រមានថានឹងមាន“ ផលវិបាក” ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកវត្តមានរបស់ពួកគេ នៅអាហ្វហ្គានីស្ថាន លើសពីសប្តាហ៍ក្រោយ នៅពេលដែលភាពវឹកវរនៅតែបន្តគ្របដណ្តប់លើអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យប្រទេសលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានមកត្រឹមតែពីរសប្តាហ៍មុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់កងទ័ពទាំងអស់ត្រូវដកថយចេញពីប្រទេសនេះ។ ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្គានីស្ថាន ដែលភាគច្រើនភ័យខ្លាចការសងសឹក ចំពោះការធ្វើការជាមួយប្រទេសលោកខាងលិច – ទាហានរាប់ពាន់នាក់...
បរទេស៖ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Sky News ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ អ្នកនាំពាក្យរបស់ ក្រុមតាលីបង់លោក Suhail Shaheen បានផ្តោតលើបញ្ហាបន្ទាន់មួយចំនួន រួមមានការដកកងទ័ពអាមេរិក ការជម្លៀសជនជាតិអាហ្វហ្កានីន និងសិទ្ធិស្ត្រី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងពេលវេលា ដែលបានកំណត់រួចហើយ...
បរទេស៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានយល់ស្របជាមួយការពិតដែលថា សហរដ្ឋអាមេរិកត្រូវចរចាការជម្លៀសពលរដ្ឋអាមេរិក ជាមួយពួកតាលីបង់ ហើយឥឡូវនេះចលនានេះបានដណ្តើមគ្រប់គ្រងទីក្រុងកាប៊ុលហើយប្រធានាធិបតី បានរត់គេចពីប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយលេចមុខនៅលើកញ្ចក់ទូរទស្សន៍ CBS’s ក្នុងកម្មវិធី “Face the Nation” លោក...
កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រុមតាលីបង់ បាននិយាយ កាលពីសៅរ៍ថា ខ្លួនមានចេតនា ដើម្បីធ្វើកិច្ចការទូត និងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសទាំងអស់ នៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំង សហរដ្ឋអាមេរិក ផងដែរ ទន្ទឹមនឹងនេះដែរ ប្រមុខដឹកនាំនយោបាយរបស់ខ្លួន ត្រូវបានគេរាយការណ៍ថា បានមកដល់ក្រុងកាប៊ុល ដើម្បីពិភាក្សាអំពីការរៀបចំរដ្ឋាភិបាលថ្មីមួយ...
បច្ចុប្បន្នភាព អ្នកជំនាញផ្នែកកិច្ចការ អន្តរជាតិជាច្រើន បានលើកឡើង ប្រហាក់ប្រហែលគ្នាថា ក្រុមតាលីបង់ នៅប្រទេស អាហ្វហ្កានិស្ថាន កំពុងរៀបចំយុទ្ធសាស្ត្រ ក្នុងការយកជ័យជម្នះទាំង នៅលើសមរភូមិប្រយុទ្ធ និងទាំងការទូតនៅលើឆាកអន្តរជាតិ ។ នេះបើយោងតាម Xinhua ។ ចាប់តាំងពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមតាលីបង់នៅប្រទេស អាហ្វហ្កានិស្ថាន...
ឡុងដ៌៖ ខណៈដែលភាពវឹកវរនៅតែបន្ត នៅអាកាសយានដ្ឋាន ក្រុងកាប៊ុល ចំពេលមានការដកទ័ពអាមេរិក អង់គ្លេស និងណាតូ នៅអាហ្វហ្កានីស្ថាន និងការកាន់កាប់យ៉ាងលឿនរបស់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន ក្រុមអ្នកជំនាញនៅអង់គ្លេស បានបដិសេធការអន្តរាគមន៍យោធាដែលដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអាស៊ីចាប់តាំងពីឆ្នាំ២០០១ ដោយហៅវាថា ជាកំហុស ដ៏ធំមួយ”។ លោក Paul Rogers សាស្រ្តាចារ្យល្បីឈ្មោះនៅសាកលវិទ្យាល័យ Bradford នៃចក្រភពអង់គ្លេស...
កាប៊ុល៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលកងកម្លាំងតាលីបង់ បានចូលរដ្ឋធានីកាប៊ុល និងបានកាន់កាប់វិមាន ប្រធានាធិបតីហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ghani បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់លោកកាលពីល្ងាចថ្ងៃអាទិត្យថា លោកបានចាកចេញពីប្រទេស ដោយនិយាយថា វិធានការនេះ គឺដើម្បីការពារការបង្ហូរឈាម។ លោកបានលើកឡើហថា...