ភ្នំពេញ ៖ ទីបំផុតក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ការស្នើសុំវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញ នូវមាត្រាមួយចំនួន អាចធ្វើបាន ស្របតាមបរិបទ ស្ថានការណ៍ជាក់ស្តែង មិនបានប៉ះពាល់អ្វីឡើយ ។ ការបញ្ជាក់នេះ បន្ទាប់ពីសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្ដីក្រាបបង្គំ ទូលថ្វាយមតិ...
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំរៀបចំ សេចក្តី ទូលថ្វាយមតិ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី៩ តុលា...