ព័ត៌មានជាតិ
ក្រុម hacker លួចបិទដំណើរការប្រព័ន្ធកក់សំបុត្រ សម្រាប់ចាក់វ៉ាក់សាំងនៅក្នុងទីក្រុង Lazio របស់អ៊ីតាលី
បរទេស៖ យោងតាមការបញ្ជាក់ដោយរដ្ឋាភិបាល ក្នុងតំបន់កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបានឲ្យដឹងថាក្រុម hackers មួយក្រុមបានលួចចូលទៅក្នុង ប្រព័ន្ធដំណើរការកក់កន្លែងសម្រាប់ ចាក់វ៉ាក់សាំងរបស់ទីក្រុង Lazio របស់ប្រទេសអ៊ីតាលីបានសម្រេច។ ការបញ្ជាក់ដោយអជ្ញាធរនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបន្តទៀតថាមកដល់ពេលនេះដំណើរការលួចចូលទៅ គ្រប់គ្រងលើប្រព័ន្ធទីន្ន័យនៅតែកំពុង បន្តនៅឡើយដែលវាបានបណ្តាលឲ្យដំណើរ ការចាក៉វ៉ាក់សាំងនៅក្នុងតំបន់គឺ ចាប់ផ្តើមធ្វើការពន្យាពេល។ ប្រទេសអ៊ីតាលីថ្មីៗនេះ ទើបតែបានប្រកាសបន្ទាប់ពីប្រទេសបារាំងថា ខ្លួននឹងទាមទារឲ្យពលរដ្ឋរបស់ខ្លួនក្នុងការចាកវ៉ាក់សាំង ជាចាំបាច់ដើម្បីអាចមានសិទ្ធក្នុង ការធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃ បានហើយជាពិសេសគឺសិទ្ធក្នុងការ...