ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ មីនានេះ បានចេញ សេចក្តីជូនដំណឹងស្តីពី ការផ្អាកជាបណ្តោះអាសន្ន នូវដំណើរការគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជនក្នុងស្រុកសំរោង និងស្រុកបាទី។
ភ្នំពេញ ៖ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងភូមិក្រាំលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលអតីតសង្ឃឈ្មោះ កក្កដា សោភ័ណ្ឌ មានផ្ទុកជំងឺកូវីដ១៩ បានចូលរួម មង្គលការនោះ ត្រូវបានចាត់ចូលជាតំបន់ ធ្វើចត្តាឡីស័ក ដែលមានប្រជាពលរដ្ឋ បានប៉ះពាល់ផ្ទាល់ និងប្រយោល ៕