ភ្នំពេញ ៖ ស្រ្តីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុ សំដៅទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្ត ឲ្យជិះរថយន្តដឹកទំនិញ ម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3C-3259 ប៉ុន្តែត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទាន់។ នេះបើតាមការចេញផ្សាយ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃ ៩ មីនានេះ។ ហេតុការណ៍លួចរត់នេះ បានកើតឡើងនៅម៉ោង១១...
ភ្នំពេញ៖រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរស២នាក់ មានទីលំនៅទីតាំងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុនិងជាអ្នកពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបាន អនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថានៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ...
ភ្នំពេញ ៖ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យពលរដ្ឋ ធ្វើដំណើរចេញ -ចូលខេត្តព្រះសីហនុនោះ មុននេះបន្តិចរដ្ឋបាល ខេត្ត បានប្រកាសឲ្យផ្អាក ការធ្វើដំណើរចេញ -ចូល ជាបណ្តោះអាសន្ន លើកលែង តែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ (ត្រូវឆ្លងកាត់លក្ខខណ្ឌ នៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឲ្យរដ្ឋបាលខេត្ត គ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកពាក់ព័ន្ធ ជាមួយនឹងអ្នកជំងឺ និងទីតាំងពាក់ព័ន្ធ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បានត្រៀមប្រមូលផ្តុំគ្នា ជិះកង់ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌...
ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ រដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង ដែលបច្ចុប្បន្ន កំពុងអភិវឌ្ឍខេត្តមួយនេះលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់និងរឹងដើម្បីទទួលបានអ្នកវិនិយោគទុនថ្មីៗ បន្ថែមទៀត ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងឧស្សាហកម្ម...