ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខ្ទប់ផ្សារកន្រ្តក ក្រោយរកឃើញអ្នកឆ្លងថ្មី ១៥នាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទ ជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ ការបិទនេះធ្វើឡើងក្រោយ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ កាលពីម្សិលមិញ ដែលត្រូវបានក្រុមគ្រូពេទ្យ បានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...