ព័ត៌មានជាតិ
USAID បរិច្ចាគ ៥លានដុល្លារទៀត សម្រាប់ជួយស្ថានភាព អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម
ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា បានប្រកាសអំពីហិរញ្ញប្បទានបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម។ ការបរិច្ចាគថវិកា ៥លានដុល្លារនេះ តាមរយៈគម្រោង មានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រង ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។...