ពិតជាប្លែកភ្នែកជាខ្លាំង ក្រោយពេលទស្សនាស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយសារវាបានរំលេចនូវគន្លឹះ ធ្វើឲ្យការជួបជុំបងប្អូន និងមិត្តភក្តិនាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែរីករាយ និងទាន់សម័យជាមួយស្ទាយអបអរថ្មី។ ទិដ្ឋភាពទាក់ភ្នែក ដែលមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីនេះ គឺផ្តើមចេញពីសកម្មភាព នៃការសម្តែងរបាំប្រពៃណីចិន ឡកម៉ុងសាយ មានការពិសាអាហារឆ្ងាញ់ជុំគ្នាជាមួយមិត្តភក្តិ និងក្រោយមកមានការទស្សនា ការប្រគុំតន្ត្រី និងរាំលេងយ៉ាងសប្បាយរីករាយ។...
អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានផ្ញើសារថ្លែងអំណរគុណ ដល់អតិថិជន អ្នកលក់បន្ត ដៃគូសហការ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងគាំទ្រ ផលិតផលរបស់ក្រុមហ៊ុន នាពេលកន្លងមក។ អ្នកឧកញ៉ា លាង...
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមហ៊ុនបានរចនារូបភាព កំពូលតារាបាល់ទាត់លំដាប់ពិភពលោក របស់ក្រុមដ៏ល្បីនៅចក្រភពអង់គ្លេស Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសអស្ចារ្យ ជូនដល់អ្នកគាំទ្រនៅកម្ពុជា។ អ្នកស្រី គង់ កុសល បានមានប្រសាសន៍ថា៖...
មេចុងភៅឆ្នើមនៅកម្ពុជាលោក យូ ថនដារ៉ា កោតសរសើរក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុតមួយនៅអាស៊ី ក្រោយពីរូបលោកបានដើរទស្សនកិច្ច សង្វាក់ផលិតកម្ម ដើម្បីស្វែងយល់អំពីការប្រើប្រាស់ វត្ថុធាតុដើម និងគ្រឿងផ្សំដែលធ្វើឲ្យគ្រប់ផលិតផល របស់ក្រុមហ៊ុនមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់។ លោកលើកឡើងបែបនេះ តាមរយៈកម្មវិធី «A Day With The Best»...
ទឹកក្រូចអាយស៍ IZE នៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១ បានចេញវីដេអូខ្លីសង្ខេបសកម្មភាពទាំងមូល នៃដំណើរការកម្មវិធី ÇIZE ឡូយកាលីប RoadshowÈ ដើម្បីរំលឹកដល់យុវវ័យ កុំភ្លេចចូលរួមលេងហ្គេមសប្បាយៗជាមួយ Yeti នៅរៀងរាល់ចុងសប្តាហ៍ ព្រមទាំងមានឱកាសឈ្នះរង្វាន់ ស្អាតៗជាច្រើនទៀតផង។ ÇIZE ឡូយកាលីប RoadshowÈ ជាកម្មវិធីផ្តល់ជូនការកម្សាន្ត ដល់យុវវ័យនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅតាមទីតាំង ដែលបានកំណត់មួយចំនួន ដែលបានចាប់ផ្តើមកាលពីចុងខែវិច្ឆិកា នៅទីក្រុងកោះពេជ្រ...
ការប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ជុំទី១ ដែលធ្វើឡើងនៅឯភ្នំជាល កាលពីពេលថ្មីៗនេះ ទទួលបានអ្នកចូលរួមប្រកួត និងទស្សនា យ៉ាងច្រើនកុះកររហូតជាង ១៥០០នាក់ ដែលចំនួននេះ មិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះទេ។ នេះបើតាមការបញ្ជាក់របស់លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ។...
ចាប់តាំងពីដើមឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាប្រមាណជាង ២ ម៉ឺនកេស ដើម្បីចូលរួមទប់ទល់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖«ការបរិច្ចាគនេះ ជាកាយវិការដ៏ល្អក្នុងការលើកទឹកចិត្ត និងចូលរួមចំណែកមួយផ្នែក ក្នុងការខិតខំរបស់ក្រុមគ្រូពេទ្យ ដែលបានលះបង់ពេលវេលា ក្តីសុខផ្ទាល់ខ្លួន...
កីឡាករជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ មានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ពេលឃើញកម្ពុជា មានរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈស្តង់ដារអន្តរជាតិ ល្អបំផុតមួយនៅអាស៊ី ដែលអាចផលិតផលិតផល មានគុណភាពខ្ពស់ ដូចលោកបានលើកឡើងក្នុងកម្មវិធី «A Day with the Best» ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជាប្រចាំខែ ជូនដល់នគរបាលចរាចរណ៍ នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់អំឡុងពេល សម្រួលចរាចរណ៍ ជូនពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវ។ ក្នុងមួយខែៗ ក្រុមការងារតែងតែប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូនដល់នគរបាលចរាចរណ៍ ដែលឈរជើងនៅតាមគោលដៅ ត្រួតពិនិត្យជិត ២០០ គោលដៅ ដោយក្នុងមួយគោលដៅ...
យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១១ ខែវិច្ឆិកា បានចាប់ផ្តើមដំណាក់កាលទី ២ នៃការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន ២០០០ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...