ព័ត៌មានអន្តរជាតិ
ចិន ដាក់ទណ្ឌកម្មលើមន្រ្តីជាង ១៤០០០នាក់ ពីបទរំលោភលើ គោលការណ៍បក្ស
ប៉េកាំង៖ ប្រទេសចិន បានដាក់ទណ្ឌកម្មដល់មន្ត្រីចំនួន ១៤,៣៣៦ នាក់កាលពីខែមិថុនា ពីបទរំលោភលើក្រម ៨ ចំណុចរបស់ប្រទេស ស្តីពីការកែលម្អបក្ស និងការប្រព្រឹត្តរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្រ្តីទាំងនោះបានជាប់ពាក់ព័ន្ធនឹងករណីចំនួន ១០,០៤៧ ករណីនេះបើយោងតាមសេចក្តីថ្លែងការណ៍ប្រចាំខែរបស់គណៈកម្មាធិការកណ្តាលរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម្រាប់ការត្រួតពិនិត្យវិន័យ និងគណៈកម្មការត្រួតពិនិត្យជាតិ។ ក្នុងចំណោមមន្រ្តី ដែលត្រូវបានផ្តន្ទាទោសមានចំនួន ៩,៤៩៩ នាក់បានទទួលការពិន័យផ្នែកវិន័យ និងរដ្ឋបាល។ ប្រភពបានឲ្យដឹងទៀតថា ៧,០៥៤នាក់...