នយោបាយ
គណបក្សខ្មែរតែមួយ ជាបក្សទី៣ហើយ គាំទ្រលទ្ធផលបោះឆ្នោត
ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ បក្សនេះបានលើកសរសើរថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឲ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ...