ភ្នំពេញ ៖ គណបក្សនយោបាយចំនួន៤រួមមាន ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ក្នុងគោលបំណងបង្ហាញពីផែនការ នៃការតស៊ូមតិ លើសំណើកែលម្អ ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។ សន្និសីទនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក នៅភោជនីយ ដ្ឋានអូក្រា ៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បំពេញសំណុំឯកសារគ្រប់គ្រាន់ តាមច្បាប់ស្តីពី គណបក្សនយោបាយ បន្ទាប់ពីក្រសួងទទួលសំណើសុំចុះឈ្មោះ គណបក្សកែទម្រង់កម្ពុជា ក្នុងបញ្ជីគណបក្ស នយោបាយនៅ ក្រសួងមហាផ្ទៃ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ស្ថាបនិកគណបក្ស កែទម្រង់កម្ពុជា...