នៅថ្ងៃទី ១៤ ខែមិថុនា ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសគុយបាតំណាង ឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថារួម ដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានអធិបតេយ្យភាព ជាក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារផ្ទុះនៅឯសណ្ឋាគារ Hotel Saratoga កាលពីថ្ងៃសុក្រ នៅរដ្ឋធានី ហាវ៉ាណា បានកើនឡើងដល់ ៣០នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលបន្តស្រាវជ្រាវ និងជួយសង្គ្រោះនៅបន្តដដែល ។ ក្រសួងសុខភាពសាធារណៈ បានរាយការណ៍ថា មានអ្នករងរបួសចំនួន៨៤នាក់ ជាមួយគ្នានេះដែរ មនុស្សពេញវ័យ១៩នាក់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមជាមួយមេដឹកនាំ នៃប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គា ដើម្បីបង្កើតភាពជាដៃគូក្នុងវិស័យជាច្រើន រួមទាំងការបង្កើន កិច្ចសហប្រតិបត្តិការយោធាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២...
តេអេរ៉ង់៖ មន្ត្រីសិទ្ធិមនុស្សកំពូល របស់ប្រទេសអ៊ីរ៉ង់ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការខកខានមិនបានគោរព ការសន្យារបស់ខ្លួនក្នុងការបិទជំរុំឃុំឃាំង Guantanamo Bay ក្នុងរយៈពេល ២០ឆ្នាំ បន្ទាប់ពីពន្ធនាគារដ៏ល្បីឈ្មោះនេះ ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសគុយបា។ លោក Gharibabadi អនុប្រធានតុលាការអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការអន្តរជាតិ និងជាលេខាធិការនៃក្រុមប្រឹក្សា សិទ្ធិមនុស្សជាន់ខ្ពស់របស់ ប្រទេសនេះបានលើកឡើងថា “ថ្ងៃទី១១ ខែមករា...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានផ្តោតគោលដៅដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលគុយបាចំនួន ៨រូប ហាមឃាត់មិនឲ្យធ្វើដំណើរ ចូលសហរដ្ឋអាមេរិក ដោយចោទពីបទថា មន្ត្រីទាំងនោះបានចូលរួមក្នុងការ បង្ក្រាបលើក្រុមអ្នកតវ៉ា កាលពីរដូវក្តៅឆ្នាំមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីគុយបាទាំងនោះ មានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ង បំបិទមាត់ប្រជាជនគុយបា...
បរទេស៖ នាវាចម្បាំងទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿង ដែលបញ្ជូនឲ្យធ្វើបេសកកម្ម ប្រឆាំងការជួញដូរគ្រឿងញៀន នៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើត បានផ្អាកការធ្វើដំណើរនៅឈូងសមុទ្រ Guantanamo Bay ប្រទេសគុយបា កាលពីចុងសប្ដាហ៍ ស្របពេលមានការផ្ទុះឆ្លងជម្ងឺកូវីដ១៩។ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា ការបញ្ជូននាវាចម្បាំង USS Milwaukee ទៅកាន់តំបន់ប្រតិបត្តិការ របស់កងនាវាលេខ៤ របស់អាមេរិក...
ហាវ៉ាណា ៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃប្រទេសគុយបា លោក Eduardo Rodriguez កាលពីថ្ងៃអង្គារម្សិលមិញ នេះបានឲ្យដឹងថា មកដល់ពេលនេះ ចំនួននៃជើងហោះហើរ អន្តរជាតិ មកកាន់ប្រទេសគុយបា គឺកំពុងតែមានការកើនឡើង ពីចំនួនបច្ចុប្បន្ន៦៣ជើង ក្នុងមួយសប្តាហ៍ទៅដល់៤០០ជើង ហោះហើរ ក្នុងមួយសប្តាហ៍នៅត្រឹម ពាក់កណ្តាលខែវិច្ឆិកា។ លោក Rodriguez...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសគុយបា លោក Juan Carlos Carcia កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសប្រទេសគុយបា បានដាក់ការព្យាករណ៍ថា វិស័យទេសចរណ៍ នឹងទទួលបានកំណើនឡើងវិញ ខ្លាំងក្នុងរដូវ peak season ក្នុងខែវិច្ឆិកាខាងមុខនេះ។ លោករដ្ឋមន្ត្រី ក៏ធ្លាប់បានបញ្ជាក់ដែរថា មកទល់នឹងពេលនេះ ពលរដ្ឋគុយបា ប្រមានជា៩០ភាគរយ...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសគុយបា លោក Miguel Diaz Canel កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាស សាជាថ្មីថ្កោលទោស ទៅលើសហរដ្ឋអាមេរិក និងគោលនយោបាយ របស់គេផង ដោយអះអាងថា វាគឺជានិកាយអន្តរជាតិថ្មី មួយ ដែលមានភាពគ្រោះថ្នាក់ខ្លាំង។ លោក Diaz Canel បានពន្យល់បន្ថែមថា...
ហាវ៉ាណា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សsព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា កាលពីថ្ងៃច័ន្ទទី ២០ ខែកញ្ញា ប្រទេសគុយបា បានយល់ព្រមដើម្បីផ្តល់ឱ្យប្រទេសវៀតណាម នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកចំនួន ១០លាន ដូសដែលប្រទេសអាស៊ីបានផ្តល់ការយល់ព្រមជាបន្ទាន់ ។ រដ្ឋាភិបាលបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងប្រទេសទាំង២ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី...