ព័ត៌មានជាតិ
ភ្លៀង ខ្យល់ រងា ពុំមែនជាឧបសគ្គ សម្រាប់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន
ភ្នំពេញ៖ ក្រៅពីការងារនៅក្នុងការិយាល័យ ឬហៅសាមញ្ញថា ការងារក្នុង Office លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមជ្ឈដ្ឋានទូទៅបានស្គាល់ថា ជាបុរសម៉ឺងម៉ាត់ ម៉ត់ចត់ នឹងការងារ តែងតែចុះដឹកនាំបញ្ជាផ្ទាល់រាល់ ការជួបគ្រោះមហន្តរាយផ្សេងៗ រួមទាំងកិច្ចការ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាក់ស្ដែងក្នុងពេលដែល ភូមិសាស្រ្តរបស់ខ្លួន កំពុងជួបនូវជំនន់ទឹកភ្លៀង...