អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា គំនិតផ្តួចផ្តើម នៃសមុទ្រខ្មៅ នាវាចំនួន១២គ្រឿង ត្រូវបានអនុញ្ញាត ឱ្យចាកចេញពីកំពង់ផែ អ៊ុយក្រែន ។ នេះបើយោងតាមមន្ត្រី អង្គការសហប្រជាជាតិ ដែលសម្របសម្រួលកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ បានឲ្យដឹងកាលពីថ្ងៃពុធ ។ នាវាទាំងនេះ មានផ្ទុកគ្រាប់ធញ្ញជាតិ និង ស្តុកស្បៀងជាង៣៧០.០០០តោន...
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងទទូចលើបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរាប់លានតោន។ វិបត្តិអ៊ុយក្រែនកំពុងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ ភាពអត់ឃ្លាននៅក្នុងពិភពលោក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់សារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។ លោកបានច្រានចោលរុស្ស៊ី ដែលបន្ទោសស្ថានការណ៍...
បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសតួកគីលោក Vait Kirisci កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានឈានទៅដល់ការព្រមព្រៀង ក្នុងការលក់គ្រាប់ធញ្ញជាតិ បញ្ចុះតម្លៃដល់ទៅ ២៥ភាគរយឲ្យប្រទេសតួកគី។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងនាមជាអ្នកព្យាយាមខិតខំ សម្របសម្រួលម្នាក់នៅក្នុងជម្លោះ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូនោះពេលនេះ បែរជាសម្រេចបានទៅ លើកិច្ចព្រមព្រៀងថ្មី ដើម្បីបន្តនាំចូលផលិតផលកសិកម្ម ពីប្រទេសអ៊ុយក្រែនតាមច្រកផែ Odessa...
គៀវ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីបទលួចគ្រាប់ធញ្ញជាតិ នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ ដែលជាទង្វើមួយដែលខ្លួន បានលើកឡើងថា បានបង្កើនការគំរាមកំហែង ដល់សន្តិសុខស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការរំខាន ដល់ការសាបព្រួសនិទាឃរដូវ និងការបិទច្រករបស់អ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម។ នៅពេលសួរអំពីការចោទប្រកាន់នេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីបញ្ហានេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរថា...