បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ដល់ទៅ៥លានដុល្លារក្នុងម្នាក់ សម្រាប់ព័ត៌មានដែលជួយដល់អាជ្ញាធរចាប់ខ្លួននិងដាក់ទោសឈ្មួញគ្រឿងញៀនម៉ិកស៊ិក៤រូប ដែលរួមមានទាំងបងប្អូននៃសេ្តចជួញគ្រឿងញៀនដ៏ល្បីឈ្មោះ គឺលោក El Chapo ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ឈ្មូញគ្រឿងញៀនទាំង៤រូបនោះ ត្រូវបានជាប់ចោទក្នុងបទចោទប្រកាន់របស់អាមេរិក ពីបទបំពានច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក រួមសមគំនិតជាអន្តរជាតិក្នុងការចែកចាយកញ្ឆា កូកាអ៊ីន មេតំហ្វេតាមីន...
ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន៣នាក់ ជាបើពាក់ព័ន្ធនិងការរក្សាទុក និងជួញដូរគ្រឿងញៀន ជាង១០០ កញ្ចប់តូច-ធំ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹង...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទចំនូន៣ នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួនជាង ២គីឡូក្រាម...
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ត្រូវបាន សមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ទម្ងន់ជិត ២០គីឡូក្រាម។ យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ រួមមាន៖១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន យុវជនសង្ស័យជនជាតិវៀតណាម និងខ្មែរ ចំនួនពីរនាក់ ខណៈដែល ពួកគេបានប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីកម្ពុជាឆ្ពោះទៅ កាន់ប្រទេសវៀតណាម ប្រព្រឹត្តនៅក្នុងភូមិតាបិប...
ភ្នំពេញ៖សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២១ ឃាត់ខ្លួន បុរសចំនួន២ នាក់ ដែលសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន និង បានដកហូតបានថ្នាំញៀន ចំនួនជិត ២០០ក្រាម។ ការឃាត់ខ្លួនពួកគេខាងលើនេះ ត្រូវបានធ្វើឡើង ខណ:ពេលដែល កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តគ្រឿងញៀនខេត្តបាត់ដំបង បានឆ្មក់ និង ចុះបង្ក្រាប...
ភ្នំពេញ៖ អភិបាលខេត្តស្ទឹងត្រែងថ្មី លោក ស្វាយ សំអ៊ាង បានប្ដេជ្ញាចិត្តទប់ស្កាត់បទល្មើសនានា ជាពិសេស បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ ព្រំដែន។ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តស្ទឹងត្រែងថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែតុលា...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន...
ភ្នំពេញ: តុលាការឧទ្ទរណ៍ រាជធានីភ្នំពេញ នាថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្មរបស់ ជនជាប់ចោទ ជនជាតិជប៉ុនម្នាក់ ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួនជិត២គីឡូក្រាម ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះ...
ភ្នំពេញ ៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់ រាជធានី-ខេត្ត ត្រូវជំរុញឲ្យមានសកម្មភាពអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ យោងតាមលិខិតរបស់ ក្រសួងធម្មការ នាថ្ងៃទី២០ កញ្ញា លោក ឈិត សុខុន បានថ្លែងថា...