ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជិត១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងផ្ទះមួយកន្លែង ជិតម្តុំផ្សារតូច ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តបាញ់ទឹក ជាច្រើនគ្រឿង មកពីស្នងការដ្ឋាន រាជធានីភ្នំពេញ រដ្ឋបាលខឬស្ស៊ីកែវ និងខណ្ឌជ្រោយចង្វារជាដើម ៕
ភ្នំពេញ ៖ អគ្គិភ័យបានឆាប់ឆេះផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើឲ្យមនុស្សប្រុស៤នាក់ស្លាប់ និងរងរបួសម្នាក់ ព្រមទាំងឆេះរថយន្តនិងម៉ូតូទាំងអស់៩គ្រឿងផងដែរ ។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ។ អ្នកស្លាប់ទាំង៤នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកអ្នករបួសស្រាលមានឈ្មោះ ម៉ូច...
ភ្នំពេញ ៖ ប្រហែលជាកន្លះម៉ោងមុននេះ មានករណីភ្ញាក់ផ្អើល មួយបានកើតឡើងដោយមានអគ្គិភ័យបាននិងកំពុងឆាបឆេះរោងចក្រផលិតពូកមួយកន្លែង ស្ថិតនៅភូមិកាកាប២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ បើតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចមកដល់ម៉ោងប្រមាណជា ៩និង៣៩នាទីនេះ មានការបាក់ដំបូលអគាររោងចក្រផងដែរ ខណៈរថយន្តពន្លត់អគ្គិភ័យ បានមកអន្តរាគមន៍ជួយពន្លត់ជាបន្តបន្ទាប់៕
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតមានចំនួន ១៤លើក បើធៀបទៅនឹងរយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣ លើក(១៤/១៧លើក) ។ នេះបើតាមនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...