ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) របស់គណៈកម្មការការិយាល័យបោះឆ្នោត។ យោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កន្លងមកថ្មីៗនេះ មានការបារម្ភរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពីការមិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ករណីកូវីដ-១៩ ជាបញ្ហាប្រឈម ក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប មានវិធានការ ការពាររួចហើយ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប នាថ្ងៃទី១១ ខែតុលា...
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបិទផ្សាយនៅសាលាឃុំ-សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voterlist KH។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០...
ភ្នំពេញ ៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរមានអាយុ ១៨ឆ្នាំឡើងទៅ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ តុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញខិត្ដប័ណ្ណ បង្ហាញពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅតាមសាលា ឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតក្រុមប្រតិកម្មព័ត៌មាន សម្រាប់ការងារប្រតិកម្មរហ័ស សំដៅទប់ស្ដាត់ និងឆ្លើយតបរាល់ចំណុចអវិជ្ជមាននានា ដែលធ្វើឱ្យប៉ះពាល់ដល់ គ.ជ.ប ឬធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕ នេះបើយោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ចេញផ្សាយថ្មីៗនេះ។
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យសុំចុះឈោ្មះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ ការងារនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៦ ខែកញ្ញា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតស្ដីពី ប្រតិទិន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ៕
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប គឺជាស្ថាប័នមួយដែលត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ។ លោកប្តេជ្ញា នឹងខិតខំប្រឹងប្រែងរៀបចំចាត់ចែង គ្រប់គ្រងនិងកិច្ចការបោះឆ្នោតឲ្យកាន់តែល្អប្រសើរឡើង ។ ការសន្យានេះក្នុងពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសលោកចូលកាន់តំណែងប្រធានថ្មីនៃគ.ជ.ប ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់...