ព័ត៌មានជាតិ
ឃាត់ខ្លួនជនបរទេស និង ខ្មែរ ប្រុស-ស្រី ប្រមាណ៣០នាក់ សង្ស័យពាក់ព័ន្ធនឹងបទល្មើស ការចាប់បង្ខាំងមនុស្ស ខុសច្បាប់នៅខណ្ឌសែនសុខ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងខណ្ឌសែនសុខ កាលពីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះធ្វើការឡោមព័ទ្ធ និងបង្រ្កាបភូមិគ្រឹះជួល ចំនួន២កន្លែងដែលទីតាំងទី១ គឺស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង និងទីតាំងទី២ ស្តិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សង្ស័យជាប់ពាក់ព័ន្ធនឹង ការចាប់ជំរិត និង បង្ឃាំងមនុស្សខុសច្បាប់។ មន្រ្តីនគរបាលជំនាញ...