បរទេស ៖ ប្រទេសចិន បានបញ្ជាក់ជាថ្មី ពីជំហរប្រឆាំងអាមេរិក ឥទ្ធិពលលើប្រទេស កូរ៉េខាងត្បូង ដោយរដ្ឋមន្ត្រី ការបរទេសចិន លោក វ៉ាងយី បានអំពាវនាវឱ្យមាន “ ការគោរពគ្នា ទៅវិញទៅមក” ទាក់ទងនឹងផល ប្រយោជន៍ខុសគ្នា របស់ប្រទេសទាំងពីរ ក្នុងអំឡុង ពេលជួបជាមួយប្រធានាធិបតីកូរ៉េ ខាងត្បូង លោក...
ប៉េកាំង៖ ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានរក្សាទំនាក់ទំនងធម្មតា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម (MOC) បើទោះបីជាប្រទេសទាំងពីរមានការតានតឹងដាក់គ្នាជុំវិញបញ្ហាធំៗជាច្រើនទៀតយ៉ាងណាក្ដី។ អ្នកនាំពាក្យ MOC លោក Gao Feng បានលើកឡើងថា ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទំនិញទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើង ៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ...
ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានចោទប្រកាន់ចិនជាថ្មីម្តងទៀតពីបទសម្លុតគំរាមកំហែងប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន ជាលើកទី ២ ក្នុងរយៈពេលពីរថ្ងៃដែលលោកស្រី បានវាយប្រហារទីក្រុងប៉េកាំង អំឡុងដំណើរទស្សនកិច្ចថ្នាក់តំបន់ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមប្រមូលដៃគូក្នុងតំបន់ ដើម្បីទប់ទាល់កំណើនសេដ្ឋកិច្ច ឥទ្ធិពលយោធា របស់ចិន។ ក្រសួងការបរទេសចិន បានវាយប្រហារតបតវិញកាលពីថ្ងៃពុធ ហើយចោទអាមេរិកថា បានជ្រៀតជ្រែកចូលកិច្ចការតំបន់ និងរំខានដល់សន្តិភាព។ នៅព្រឹកថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន...
ប៉េកាំង៖ ចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសន្ធិសញ្ញាចិន-អាមេរិកទាំង៣។ អ្នកនាំពាក្យម្នាក់បានលើកឡើងថា សេចក្តីថ្លែងការណ៍រួមដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកងកម្លាំង ឯករាជ្យតៃវ៉ាន់។ លោកម៉ាស៊ាវ ក្វាង អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់នេះក្នុងការឆ្លើយតបទៅនឹងសំណួរអំពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដោយអះអាងថា ប្រទេសនេះត្រូវការពង្រឹងការទប់ស្កាត់ក្នុងតំបន់នៅច្រកសមុទ្រតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោកម៉ា បានលើកឡ់ើងថា សំណួរតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនជ្រៀតជ្រែកជាមួយបរទេស។ លោកបន្ដថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក...
ប៉េកាំង ៖ គណៈកម្មការ និយតករមូលបត្រចិន (CSRC) បាននិយាយ កាលពីថ្ងៃអាទិត្យថា និយតករអាមេរិក និងចិន គួរតែបង្កើនទំនាក់ទំនង លើការត្រួតពិនិត្យ ភាគហ៊ុនរបស់ចិន និងរកដំណោះស្រាយ ឱ្យបានត្រឹមត្រូវ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រភពព័ត៌មានពី CSRC បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន លើការច្រានចោលសំណើរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទីពីរនៃការស៊ើបអង្កេតលើប្រភពដើមនៃវីរុសកូវីដ-១៩ នេះដោយហៅប្រទេសនេះថា មិនទទួលខុសត្រូវ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនឹងបន្តជំរុញឱ្យទីក្រុងប៉េកាំង ផ្តល់នូវលទ្ធភាពទទួលបាននូវទិន្នន័យ ដែលត្រូវការដើម្បីឈានដល់ចំណុចដំបូងនៃការផ្ទុះឡើង។ វីរុសនេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរីករាលដាលពាសពេញពិភពលោក។ ការកត់សម្គាល់របស់លោកស្រី Psaki...
ប៉េកាំង៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសុខភាពជាតិ (NHC) បានឲ្យដឹងនៅព្រហស្បតិ៍នេះថា ការអះអាងដែលថា SARS-CoV-2 បានលេចចេញពីមន្ទីរពិសោធន៍វូហាន គឺផ្ទុយនឹងវិទ្យាសាស្ត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zeng Yixin នាយករង NHC បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលមានមនុស្សមួយចំនួនបានអះអាងថា វីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ-១៩ បានលេចធ្លាយពីវិទ្យាស្ថានវូហាន់ នៃវីរុស្សសាស្ត្រ (WIV)...
ហ្សឺណែវ៖ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា បញ្ជីនៃឧក្រិដ្ឋកម្មសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក ទាំងក្នុង និងក្រៅប្រទេស គឺអូសបន្លាយពេលយូរហើយសហរដ្ឋអាមេរិកគួរតែប្រឈមមុខ និងដោះស្រាយការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មុនដែលចេញដោយបេសកម្មអាមេរិក នៅទីក្រុងហ្សឺណែវ ដែលបានរិះគន់ប្រទេសចិន អំពីបញ្ហាសិទ្ធិមនុស្ស បេសកកម្មចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងលេងល្បែងមួយ គឺចោរដែលកំពុងស្រែកថា “បញ្ឈប់ចោរ”...
ហុងកុង៖ នៅក្នុងសេចក្តីថ្លែងការណ៍ ចុងក្រោយរបស់ពួកគេ មេដឹកនាំណាតូ បានប្រកាសថា ប្រទេសចិន បង្ហាញនូវបញ្ហាប្រឈម ជាលក្ខណៈ ប្រព័ន្ធទៅនឹង បទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់ ហើយការឆ្លើយតប ពីបេសកកម្មរបស់ចិន ទៅសហភាពអឺរ៉ុបគឺច្បាស់ណាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ វោហារស័ព្ទសម្រាប់សង្គ្រាមបែបនេះ គឺមិនចាំបាច់នោះទេហើយប្រជាជនភាគច្រើន នៅលើពិភពលោក ប្រហែលជាមិនចង់ឲ្យវាកើនឡើងនោះទេ ប៉ុន្តែការកើនឡើ ងកាន់តែច្រើនឡើងៗ...
ប៉េកាំង៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចា ស្តីពីបញ្ហាសេដ្ឋកិច្ចជាលើកទី ៣ ក្នុងរយៈពេលពីរសប្តាហ៍ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទីក្រុងប៉េកាំង បានឲ្យដឹងថា រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ខ្លួន បានធ្វើការពិភាក្សាគ្នាដោយត្រង់ៗ តាមទូរស័ព្ទជាមួយ សមភាគីអាមេរិក។ រដ្ឋមន្រ្តីពាណិជ្ជកម្មចិនលោក Wang Wentao និងសមភាគីអាមេរិកលោក Gina Raimondo បានអះអាងថា ប្រទេសមហាអំណាច...