ព័ត៌មានជាតិ
ជនបរទេសទាំងអស់ ដែលកំពុងរស់នៅ ឬធ្វើការក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ដោយឥតគិតថ្លៃ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃនេះថា ជនបរទេសទាំងអស់ ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំង ប្រឆាំងនឹង ជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូន ដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិត នៃកម្មវិធីចាក់វ៉ាក់សាំងនេះ...