រ៉ាបាត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ឆ្មាំឆ្នេរសមុទ្រ នៃកងនាវាចររបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះ ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន២៥៦នាក់ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រអាត្លង់ទិក ចាប់តាំងពីថ្ងៃសៅរ៍មក ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន MAP បានរាយការណ៍កាលពីថ្ងៃអង្គារ ។ សេចក្តីរាយការណ៍បានដកស្រង់ ប្រភពយោធាថា ជនអន្តោប្រវេសន៍ភាគច្រើន មកពីអនុតំបន់សាហារ៉ា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត៩០០នាក់ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ហើយបាននាំមកកាន់ប្រទេសលីប៊ីវិញ កាលពីសប្តាហ៍មុន នេះបើតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM) បានប្រកាសកាលពីថ្ងៃចន្ទ ។ អង្គការ IOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមករា ជនចំណាកស្រុកចំនួន ៨៧២នាក់ត្រូវបានជួយសង្គ្រោះ ឬស្ទាក់ចាប់នៅលើដែនសមុទ្រ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាគិតត្រឹមឆ្នាំ២០២១នេះចំនួននៃជនអន្តោប្រវេសខុសច្បាប់ដែលត្រូវបានជួយសង្គ្រោះជីវិតចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ីគឺមានចំនួនរហូតទៅដល់៣២០០០នាក់។ អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការងារអន្តោប្រវេសដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានធ្វើការស្រាវជ្រាវនិងបង្ហាញថាចំនួនសរុបនៃជនភៀសខ្លួនខុសច្បាប់សរុបមានចំនួនរហូតទៅដល់៣២៤២៥នាក់ដែលត្រូវបានជួយសង្គ្រោះជីវិតចេញពីការព្យាយាមឆ្លងដែនតាមសមុទ្រ។ នៅក្នុងឆ្នាំ២០២១នេះផងដែរគេក៏រកឃើញដែរថាជនអន្តោប្រវេសខុសច្បាប់ដល់ទៅ៦៥៥នាក់ដែលបានបាត់បង់ជីវិតហើយប្រមាណជា៨៩៧នាក់ទៀតបានបាត់ខ្លួននៅក្បែរទៅនឹងឆ្នេរសមុទ្រនៃប្រទេសលីប៊ី។ គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២០ចំនួនជនអន្តោប្រវេសខុសច្បាប់សរុប១១៨៩១នាក់គឺត្រូវបានជួយសង្គ្រោះនិងបញ្ចូនទៅកាន់ប្រទេសលីប៊ីវិញខណៈដែលចំនួនអ្នកបាត់បង់ជីវិតមាន៣៨១នាក់និង៥៩៧នាក់បានបាត់ខ្លួននៅតាមផ្លូវធ្វើដំណើរក្នុងសមុទ្រ៕ ប្រែសម្រួល៖ស៊ុនលី
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍ចំនួន ៤៩នាក់បានបាត់បង់ជីវិត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរថយន្តសណ្តោងចំនួន១ គ្រឿងបានក្រឡាប់ នៅភាគខាងត្បូង នៃប្រទេសម៉ិកស៊ិក ។ ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា រថយន្តដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ភាគច្រើនមកពីអាមេរិកកណ្តាល បានក្រឡាប់នៅលើផ្លូវហាយវេស៏ នៅជិតរដ្ឋ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានប្រកាសថា ជនចំណាកស្រុកចំនួន៣១នាក់បានស្លាប់កាលពីថ្ងៃពុធ នៅគ្រាដែលទូករបស់ពួកគេបានលិចដែលចេញពីទីក្រុង Calais ភាគខាងជើងនៃប្រទេសបារាំង។ ទូកនោះបានចេញដំណើរឆ្លងកាត់ច្រកព្រំដែនទឹកឆ្ពោះទៅចក្រភពអង់គ្លេស ។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM)បានឲ្យដឹងថា វាជាការបាត់បង់ជីវិតដ៏ធំបំផុតតែមួយគត់នៅក្នុងតំបន់ចាប់តាំងពីបានចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងឆ្នាំ២២០១៤ ។ វិទ្យុបារាំង...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា អង្គការអន្តរជាតិ សម្រាប់ការ ធ្វើចំណាកស្រុក ហៅកាត់(IOM) កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង៧៥នាក់ បានលង់ទឹកស្លាប់ នៅសមុទ្រ នៃឆ្នេរសមុទ្រភាគខាងលិច ប្រទេសលីប៊ី ខណៈកំពុងព្យាយាមទៅដល់តំបន់អឺរ៉ុប ។ អង្គការ...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានជាតិរបស់ក្រិច AMNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា ពលរដ្ឋចំនួន៣នាក់បានបង់ជីវិត និង២១នាក់បានជួយសង្គ្រោះ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីទូក១គ្រឿងបានដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍មកពីប្រទេសតួកគី ឆ្ពោះទៅកាន់ក្រិចគឺឆ្នេរសមុទ្រនៃកោះ Chios នៅភាគខាងជើងសមុទ្រ Aegean ។ សេចក្តីរាយការណ៍ដែលបានដកស្រង់ប្រភពចេញពីឆ្នាំសមុទ្រដែលមានឈ្មោះថា Hellenic ថា លម្អិតអំពីឧប្បត្តិហេតុ ក្នុងនោះរាប់ទំាងជនជាតិដែលបានជួយសង្គ្រោះជីវិត...
រ៉ូម៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ថានាវាឆ្មាំសមុទ្រ របស់ប្រទេសអ៊ីតាលី បានជួយសង្គ្រោះជនភៀសខ្លួនចំនួន ៥៣៩នាក់ ពីទូកនេសាទដែល រសាត់ចេញពីកោះ Lampedusa ។ ការជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ បានបញ្ជូនជនភៀសខ្លួន ដ៏ច្រើនបំផុតទៅកាន់កោះអ៊ីតាលី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។ ស្ត្រី និងកុមារស្ថិតក្នុងចំណោម អ្នកដែលនៅលើនាវានោះ។...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន៦១នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីដែនទឹក និងបាននាំវិលត្រឡប់ មកកាន់លីប៊ីវិញ ។ ឧត្តមស្នងការបានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “កាលពីយប់មិញ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាល ពីថ្ងៃសៅរ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១២០នាក់ ត្រូវបានជួយសង្គ្រោះ និងនាំមកកាន់ប្រទេសលីប៊ី ។ អង្គការ UNHCR បានឲ្យដឹងនៅលើបណ្តាញសង្គម UNHCR ថា “នៅព្រឹកថ្ងៃនេះ មនុស្សប្រមាណ១២០នាក់ ត្រូវបានជួយសង្គ្រោះ...