ព័ត៌មានអន្តរជាតិ
ជប៉ុនប្រាប់ចិន សន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ជារឿងសំខាន់
បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ដល់រដ្ឋមន្ត្រីការបរទេសចិនថា សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជារឿងសំខាន់ ទន្ទឹមនឹងការបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពនៅហុងកុងនិងតំបន់ស៊ីនជាំង។ ចំណងមិត្តភាពរវាង ប្រទេសជិតខាងគ្នាទាំងពីរនេះ មានភាពរអាក់រអួលម្តងម្កាល ជុំវិញជម្លោះទឹកដីនិងរឿងរ៉ាវ សង្គ្រាមលោកលើកទី២ ប៉ុន្តែលោក Yoshimasa Hayashi ដែលចូលកាន់តំណែងថ្មីក្នុងខែនេះ បាននិយាយថា ការកសាងចំណងមិត្តភាពប្រកបដោយស្ថិរភាពនិង អំណោយផលល្អ...