បន្ទាយមានជ័យ: ជនសង្ស័យ៨នាក់ត្រូវបាននរបាល ខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តបាត់ដំបង សហការគ្នាឆ្មក់បង្រ្កាបឃាត់ខ្លួនបានជាបន្តបន្ទាប់ និង ដកហូតបានថ្នាំញៀនជាង30គីឡូក្រាម ខណះពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត-ស្រុកម៉ាឡៃ ជាតំបន់ ជាប់ព្រំដែនកម្ពុជាថៃ ហើយក្រុមជួញដូរទាំងនោះត្រូវបានបញ្ជូនទៅតុលានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ប្រតិបត្តិការនេះ ដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម កើត វណ្ណា...
ភ្នំពេញ ៖ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនដែលជាជនបរទេសចំនួន៦នាក់ ក្នុងបទល្មើសជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀន ជិត១០០គីឡូក្រាម ផងដែរ។ យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។ ប្រតិបតិ្តការបង្រ្កាបនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេន៍យ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់...