ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ថែម ដើម្បីឆ្លើយតបនឹងការវិវត្តថ្មី នៃសភាពការណ៍ នៃការរាលដាលនៃជំងឺកូវីដ-១៩ ៕
ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានសង្ឃឹមថា ជំនួយនានារបស់រដ្ឋាភិបាលជប៉ុន នឹងជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុ ជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសនោះ អាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថានទូតជប៉ុន បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ នៅលើសាកលលោក ប្រទេសជប៉ុន...
វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) បានចេញផ្សាយការព្យាករណ៍ជាក្រុមដែលបង្ហាញថា ក្នុងរយៈពេល ៤ សប្តាហ៍ខាងមុខនេះ ការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេសអាមេរិក ទំនងជាកើនឡើងជាថ្មីម្ដងទៀត ការព្យាករណ៍ជាក្រុមបង្ហាញថា ការស្លាប់ថ្មីចំនួន ២,៣០០នាក់ ទៅ ៩,១០០ នាក់ ការចូលមន្ទីរពេទ្យថ្មីពី ៦,៧០០នាក់ ទៅ ២៤,០០០...
វូហាន៖ ទីក្រុងវូហានភាគកណ្តាលប្រទេសចិនដែលជាចំណុចកណ្តាលដើមនៃការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី បានបិទតំបន់មួយចំនួន បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ពីករណីឆ្លងថ្មីជាលើកដំបូង ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ បណ្តាញទូរទស្សន៍ជាផ្លូវការចិន បានដកស្រង់សម្តីអាជ្ញាធរដែលឲ្យដឹងថា ទីក្រុងវូហាន ដែលជារដ្ឋធានីនៃខេត្តហ៊ូប៉ី នឹងធ្វើតេស្តអាស៊ីតនុយក្លេអ៊ែរនៅទូទាំងទីក្រុង ដោយបានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor Co បានឲ្យដឹងថាខ្លួនបានផ្អាកផលិតកម្មនៅរោងចក្ររបស់ខ្លួននៅទីនោះ។ រដ្ឋាភិបាលចិន បានចាត់វិធានការតឹងរ៉ឹងបំផុត ដូចជាបង្ខំឱ្យភ្ញៀវបរទេស ត្រូវដាក់ឱ្យនៅដោយឡែកនៅតាមកន្លែង ដែលបានកំណត់យ៉ាងហោចណាស់ ១៤...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថាឥឡូវនេះខ្លួនបានបរិច្ចាគ និងបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១១០ លានដូសទៅប្រទេសជាង ៦០ ដោយអះអាងថា វាជា“ ព្រឹត្តិការណ៍សំខាន់” ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាមេដឹកនាំពិភពលោកលើការបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ-១៩។ យោងតាមអង្គការសហប្រជាជាតិ នេះគឺច្រើនជាងការបរិច្ចាគរបស់ប្រទេសទាំង ២៤ ដែលបានបរិច្ចាគវ៉ាក់សាំងណាមួយដល់ប្រទេសផ្សេងទៀតរួមទាំងចិន និងរុស្ស៊ី – ប្រទេសទាំងអស់នោះរួមបញ្ចូលគ្នា ដែលនេះការទូតវ៉ាក់សាំងផ្ទាល់ខ្លួនដើម្បីមានឥទ្ធិពលលើប្រទេសកំពុងអភិវឌ្ឍ។...
ប្រ៊ីសបាន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ក្រុង Brisbane ដែលជាទីក្រុងធំបំផុត លំដាប់លេខ៣ របស់ប្រទេសអូស្ត្រាលី និងផ្នែកខ្លះនៃរដ្ឋ Queensland នឹងចូលមកដល់ពេលត្រូវ បិទខ្ទប់ចាប់ពីថ្ងៃសៅរ៍នេះ ដោយសារតែក្រុមអាជ្ញាធរ ទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ដែលជាប្រភេទ Delta ។...
ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជាដែលជួបប្រទះ កង្វះខាតជីវភាព ចំនួន៣០នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩នៅទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នាឱកាសនោះ...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនបានកត់ត្រាការស្លាប់ ដែលទាក់ទងទៅនឹង ជំងឺកូវីដ-១៩ ចំនួនជាង ៤ លាននាក់នៅទូទាំងពិភពលោក ប៉ុន្តែអគ្គនាយក នៃអង្គការនេះ គឺលោក Tedros Adhanom Ghebreyesus បានបន្ថែមថា ចំនួនអ្នកស្លាប់សរុប ទំនងជាត្រូវបានគេ ប៉ាន់ស្មានមិនបាន ។...
វ៉ាស៊ីនតោន៖ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក កំពុងតែមើលឃើញការរីករាលដាល នៃករណី និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ-១៩ ដោយសារទម្រង់ឆ្លងថ្មី Delta រីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសនេះ ។ យោងតាមមជ្ឈមណ្ឌលការពារ និងការពារជំងឺ សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា ករណីកើនឡើង ត្រូវបានគេរាយការណ៍ នៅក្នុងរដ្ឋ ដែលមានអត្រាចាក់វ៉ាក់សាំងទាប ដូចជា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់ដូចជាខិតចូលដល់ បន្ទាត់ប្រហមទៅហើយ ក្រោយពីមានឆ្លងជំងឺកូវីដ-១៩ កើនឡើង ជារៀងរាល់ថ្ងៃ។ ក្នុងពិធីប្រគល់ថវិកា១០លានរៀល...