ព័ត៌មានអន្តរជាតិ
ជំងឺឆ្លងដ៏កម្រ កំពុងរីករាលដាល នៅអឺរ៉ុប
បរទេស៖ អជ្ញាធរនៃប្រទេសអេស្បាញ កាលពីថ្ងៃម្សិលមិញ បានប្រកាសអាសន្ន ចំពោះការរីករាលដាល នៃជំងឺរាតត្បាតដ៏កម្រ គឺជាជំងឺស្វាយ នៅក្នុងទីក្រុងម៉ាឌ្រីដ ខណៈដែលក្នុងប្រទេសអង់គ្លេស និងប៉ទុយហ្គាល់ ក៏មានរាយការណ៍ករណីនេះដូចគ្នាផងដែរ។ ក្រសួងសុខាភិបាល នៃប្រទេសអេស្បាញ បានបញ្ជូនសញ្ញាប្រកាសអាសន្ននេះបន្ត ទៅអជ្ញាធរជាតិសុខាភិបាល កាលពីថ្ងៃអង្គារបន្ទាប់ពីករណីឆ្លងសរុប នៅក្នុងទីក្រុងម៉ាឌ្រីដ មានចំនួនដល់ទៅ៨ករណីមកហើយ ដោយករណីនេះ ក៏ត្រូវបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលស្រាវជ្រាវជាតិ ដើម្បីត្រួតពិនិត្យហើយផងដែរ។...