ព័ត៌មានអន្តរជាតិ
ដាណឺម៉ាក នឹងចាប់ផ្តើម បើកប្រទេសវិញ ក្នុងដំណាក់កាលថ្មី ចាប់ពីថ្ងៃទី៦ខែមេសា
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក ត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមបើកទ្វារ ប្រទេសឡើងវិញ នៅក្នុងដំណាក់កាល ថ្មីចាប់ពីថ្ងៃទី៦ ខែមេសាតទៅ ក្រោយកិច្ចប្រជុំដ៏សំខាន់មួយ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី ដាណឺម៉ាក Mette Frederiksen បានបន្តទៀតថា យើងនឹងដំណើរការវា ដោយប្រុងប្រយ័ត្នបំផុត...