ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម បើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតខ្មែរ ៤០ម៉ឺនតោន ទៅតំបន់ស្វយ័តជនជាតិ ជាំងក្វាងស៊ី
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ចំនួន៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃប្រទេសចិន ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខាងមុខនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នាថ្ងៃទី២៤ កុម្ភៈ ក្រសួងបានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន...