ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ជឿជាក់ថា ទោះតម្លៃប្រេងសាំង ហក់ឡើងខ្ពស់ តែពលរដ្ឋមានលទ្ធភាព ចាក់ដើរលេង នាថ្ងៃចូលឆ្នាំខ្មែរដែរ (Video)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែមានជំនឿថា ពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើដំណើរកម្សាន្ត សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ បើទោះបីតម្លៃប្រេងសាំង នៅលើសកលលោក ហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ ។ សម្តេចតេជោ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានលើកឡើងថា...