បរទេស៖មន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា ជនជាតិអាមេរិកនិងជនបរទេសចំនួន២០០នាក់ ដែលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គ្រោងនឹងធ្វើដំណើរចាកចេញពីប្រទេស តាមជើងហោះហើរពីទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍ ក្រោយរដ្ឋាភិបាលតាលីបង់ថ្មី បានយល់ព្រមចំពោះការជម្លៀសពួកគេ។ តាមសេចក្តីរាយការណ៍ ការធ្វើដំណើរចាកចេញនោះ នឹងត្រូវធ្វើឡើងនៅក្នុងចំណោមជើងហោះហើរអន្តរជាតិដំបូង ពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់តាំងពីសកម្មប្រយុទ្ធឥស្លាម បានដណ្ដើមរដ្ឋធានី កាលពីពាក់កណ្ដាលខែសីហាមក ជំរុញការជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះចំនួន១២៤.០០០នាក់។ ការយល់ព្រមឲ្យចាកចេញនោះ គឺត្រូវបានធ្វើឡើងក្រោយពេល២ថ្ងៃ បន្ទាប់ពីពួកតាលីបង់ប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដែលបង្កើតឡើងជាចម្បងពីក្រុមជនជាតិភាគតិច Pashtun...
បរទេស ៖ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ ខែកញ្ញាថា ចលនាតាលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដែលបម្រើផលប្រយោជន៍ទាំង អាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក ហើយនឹងស្វាគមន៍ ការចូលរួមរបស់អាមេរិក ក្នុងការកសាងប្រទេសឡើងវិញ ។ យោងតាមសារព័ត៌មាន...
កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានឲ្យដឹងថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីមួយ នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបានបញ្ជាក់ថាក្រុមនេះបានកាន់កាប់ខេត្ដ Panjshir ដែលជាខេត្តតែមួយគត់ ដែលមិនស្ថិតនៅក្រៅការគ្រប់គ្រងរបស់តាលីបង់។ លោក Mujahid បានប្រាប់សន្និសីទសារព័ត៌មានមួយថា អាហ្វហ្គានីស្ថាន អាចបង្កើតរដ្ឋាភិបាលចាំផ្ទះ ខណៈការរៀបចំកំពុងដំណើរការដើម្បីប្រកាសរដ្ឋបាលថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ រដ្ឋបាលថ្មីអាចមានទម្រង់រដ្ឋាភិបាលចាំផ្ទះ។ វាជាការផ្តល់យោបល់វាអាចទៅរួចប្រសិនបើយើងមានរដ្ឋាភិបាលចាំផ្ទះដូច្នេះនឹងមានកន្លែង សម្រាប់នាំមកនូវការផ្លាស់ប្តូរឬកំណែទម្រង់ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល”...
បរទេស៖មន្ត្រីនាំពាក្យរបស់ពួកតាលីបង់មួយរូប នៅថ្ងៃចន្ទនេះថា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bild ថា ពួកតាលីបង់ នឹងស្វាគមន៍ចំពោះការវិនិយោគរបស់អាល្លឺម៉ង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងជំនួយក្នុងវិស័យនានា ដែលរួមមានទាំងជំនួយមនុស្សធម៌ វិស័យសុខាភិបាល វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ ពួកតាលីបង់ បានគ្រប់គ្រងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែមុន ដោយសារតែការដកកងទ័ពបរទេស ក្រោយបេសកកម្មរយៈពេល២០ឆ្នាំ ហើយប្រទេសនេះ កំពុងតែប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងវិបត្តិមនុស្សជាតិ ហើយម្ចាស់ជំនួយនិងរដ្ឋាភិបាលនានា កំពុងតែសម្លឹងរកផ្លូវដោះស្រាយជាមួយថ្នាក់ដឹកនាំថ្មី។ ប្រទេសអាល្លឺម៉ង់...
បរទេស៖ ក្រុមតាលីបង់បានធ្វើអ្វី ដែលត្រូវបានប៉ាន់ស្មាន។ ជាការពិតវិហារអ៊ីស្លាមមួយ នៅទីក្រុងកាប៊ុលបានប្រកាសថា អ្នកដែលរកឃើញថា បានលួចឬធ្វើអំពើលួចដោយដៃ របស់ពួកគេនឹងត្រូវកាត់ តាមច្បាប់ Sharia នៃសាសនាអ៊ីស្លាម។ អ្នកកាសែត Aditya Raj Kaul បានយកទៅក្នុង Twitter ដើម្បីជូនដំណឹងអំពីការប្រកាស របស់តាលីបង់តាមរយៈវិហារអ៊ីស្លាម នៅទីក្រុងកាប៊ុល។ យោងតាមវែបសាយ News...
កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា លោក Mullah Abdul Ghani Baradar សហស្ថាបនិកតាលីបង់ នឹងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីមួយ ដែលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ប្រភពនៅក្នុងក្រុមនេះបានឲ្យដឹង កាលពីថ្ងៃសុក្រទី៣ ខែកញ្ញា ខណៈដែលយុទ្ធជនរបស់ខ្លួន បានប្រយុទ្ធជាមួយកងកម្លាំងស្មោះត្រង់ នឹងសាធារណរដ្ឋ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាកិច្ចពិភាក្សាគ្នាមួយៅទៅលើបញ្ហានៃប្រទេសអាហ្គានីស្ថាន ដោយក្រុមរដ្ឋមន្ត្រីការបរទេសរបស់អ៊ឺរ៉ុប បានធ្វើឡើងជាមួយនឹងប្រធានបទរបៀបនៃ ការភ្ជាប់ទំនាក៉ទំនងជាមួយនឹងក្រុមតាលីបង់។ ក្រុមរដ្ឋមន្ត្រីការបរទេសទាំងនោះ បានបង្កើនកិច្ចខំប្រឹងប្រែងដើម្បី ជាពិសេសផ្តោតសំខាន់ទៅលើបេសកកម្មជំនួយ មនុស្សធម៍នៅក្នុងប្រទេស អាហ្គានីស្ថាន និងក៏ដូចជាការងារដើម្បីជន្លៀសពលរដ្ឋអាហ្គានីស្ថាន ដែលបានធ្វើអន្តោប្រវេសនោះផងដែរ។ អ្នកតំណាងរបស់ប្លុកអ៊ឺរ៉ុបលោក Josep Borrell បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថាគោលបំណងធំនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីអាច ឈានទៅដល់កិច្ចព្រមព្រៀងមួយ ក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនង ជាមួយនឹងក្រុមតាលីបង់ក្នុងលក្ខខណ្ឌជា មូលដ្ឋានព្រមទាំងជាមួយនឹង ភាគីចាំបាច់ដទៃទៀតផងដែរ៕...
អាមេរិក និងពួកសម្ព័ន្ធមិត្ត NATO បាននិងកំពុងរំកិលដកទ័ពចេញ ជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍ នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។ Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួកNATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំអាហ្កានីស្ថានឡើងវិញ! កងទ័ពអាមេរិក...
បរទេស៖ ក្រុមតាលីបង់ បានបាញ់កាំភ្លើងយ៉ាងរីករាយទៅលើអាកាស ហើយបានប្រើពាក្យផ្សះផ្សាជាតិ នៅថ្ងៃអង្គារនេះ ខណៈដែលពួកគេអបអរការយកឈ្នះសហរដ្ឋអាមេរិក និងការវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីសង្គ្រាមរយៈពេលពីរទសវត្សរ៍ ដែលបានធ្វើឱ្យខ្ទេចខ្ទីប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាមេរិកចុងក្រោយបង្អស់ចំនួន ៦ ០០០ នាក់ ដែលត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជម្លៀស បានហោះចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលនៅយប់ថ្ងៃច័ន្ទ ដោយបញ្ចប់សង្រ្គាមដែលបានធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចុះឋានៈជាមហាអំណាច។...
អាមេរិក និងពួកសម្ព័ន្ធមិត្តNATO បាននិងកំពុងរំកិលដកទ័ពចេញជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។ Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួក NATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំ អាហ្កានីស្ថាន ឡើងវិញ! កងទ័ពអាមេរិក បានវាយយកអាហ្កានីស្ថាន និងបានធ្វើសង្រ្គាមនៅលើទឹឹកដីនេះ អស់រយៈកាល២០ឆ្នាំ...