ដូហា ៖ ក្រុមតាលីបង់ បានធ្វើកិច្ចចរចាទល់មុខគ្នា ជាលើកដំបូង ជាមួយគណៈប្រតិភូអាមេរិក-សហភាពអឺរ៉ុប នៅទីក្រុងដូហា ប្រទេសកាតា ខណៈទីក្រុងព្រុចសែល បានសន្យាផ្តល់ជំនួយចំនួន ១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ) ដល់អាហ្វហ្គានីស្ថាន ។ នៅឯកិច្ចប្រជុំដូហា និងសន្និសីទ នៃប្រទេសសេដ្ឋកិច្ចធំៗ របស់ពិភពលោក G20 សារសម្រាប់...
កាប៊ុល ៖ ក្រសួងការបរទេស នៃរដ្ឋាភិបាលចាំផ្ទះ នៅអាហ្វហ្គានីសស្ថាន បានឲ្យដឹងថ្ងៃចន្ទនេះថា កិច្ចពិភាក្សាជាមួយ សហរដ្ឋអាមេរិក នឹងបន្តបើចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ កាលពីចុងសប្តាហ៍ គណៈប្រតិភូតាលីបង់ ដឹកនាំដោយលោក Amir Khan Muttaqi រដ្ឋមន្រ្តីការបរទេសស្តីទី នៃរដ្ឋាភិបាលចាំផ្ទះ បានជួបជាមួយគណៈប្រតិភូ...
បរទេស៖ យោងតាមការបញ្ជាក់ដោយតាលីបង់កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានជឿជាក់ថាអាមេរិក នឹងបន្តផ្តល់ជំនួយមនុស្សធម៍ ទៅដល់ពលរដ្ឋ អាហ្គានីស្ថាន ដែលក្រីក្រខ្លាំងក្នុងពេលដែលប្រទេស កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ បែបនេះ។ ទោះបីជាយ៉ាងណាក្តីក្រុងតាលីបង់ បានបញ្ជាក់ទៀតដែរថាដោយឡែក ចំពោះបញ្ហានយោបាយវិញទោះបីជា បានពិភាក្សាគ្នារួចរាល់ហើយ ក្តីប៉ុន្តែរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន គឺនឹង នៅតែមិនព្រមទទួលស្គាល់រដ្ឋាភិបាលថ្មីដែល ដឹកនាំដោយក្រុមតាលីបង់នោះឡើយ។ សេចក្តីប្រកាសនេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្រោយនៃកិច្ចប្រជុំ ដោយផ្ទាល់មួយរវាងភាគីទាំងពីរអាមេរិក និងតាលីបង់គិតចាប់តាំងតែ...
បរទេស៖អង្គចៅក្រមនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការចោទប្រកាន់អតីតមេបញ្ជាការពួកតាលីបង់មួយរូប ពីបទជាប់ពាក់ព័ន្ធក្នុងការសម្លាប់ទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ អង្គចៅក្រម បានបើកសវនាការលើបណ្ដឹង ដែលចោទប្រកាន់លោក Haji Najibullah វ័យ៤៥ឆ្នាំ ដែលជាប់ចោទពាក់ព័ន្ធនឹងអំពើភេរវកម្មចំនួន១៣ករណី រួមមានទាំងការសម្លាប់ ការសម្លាប់ដោយចេតនា ការកម្ទេចយន្តហោះយោធាអាមេរិក ចាប់ចំណាប់ខ្មាំង និងចាប់ជំរិត។ គួរបញ្ជាក់ថា លោក Haji...
រហូតមកដល់ពេលនេះ ជនជាតិអាហ្កានីស្ថាន នៅតែបន្តរស់ក្នុងសុបិន្តទាំងអស់! ព្រោះជាង ពាក់កណ្ដាលមួយសតវត្សរ៍ ដែលពួកគេបានរស់នៅ និងឆ្លងកាត់នូវ សោកនាដកម្ម ទុក្ខវេទនា ទុរភិក្ស រួមទាំងភ្លើងសង្រ្គាមមិនចេះចប់ ច្រើនពេកពីអំណាច ជ្រៀតជ្រែកខាងក្រៅ និងសង្រ្គាមនៅក្នុងស្រុក ក្នុងការកាប់សម្លាប់គ្នា ក្នុងការដណ្ដើម អំណាច រវាងក្រុមនេះជាមួយ និងក្រុមនយោបាយ មួយផ្សេងទៀតនោះ!។ អាហ្កានីស្ថាន កូនអុកនៅលើក្ដារអុក!...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ...
បរទេស៖ តំណាងរបស់ក្រុមតាលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បានរារាំងបុគ្គលិកជាស្រ្តីមិនឱ្យចូលក្រសួងកិច្ចការនារី ក្នុងទីក្រុងកាប៊ុល ដោយអនុញ្ញាតឱ្យតែបុរសចូលក្នុងអាគារនេះបាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលិកម្នាក់របស់ក្រសួងកិច្ចការនារី បានប្រាប់ Sputnik ថា “ ស្ត្រីចំនួន ៤នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអគារនោះទេ» ។ ស្ត្រីទាំងនោះមានបំណងតវ៉ាចំពោះចំណាត់ការនេះនៅជិតក្រសួង។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Jean Yves Le Drian កាលពីចុងសប្តាហ៍កន្លងមក បានធ្វើការអះអាងថា ក្រុមតាលីបង់ បានធ្វើការភូតកុហក ចំពោះសកលលោកដែរថា បារាំងនឹងជាប្រទេស ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលថ្មី របស់អាហ្គានីស្ថាន។ ថ្លែងនៅមុន នៃកិច្ចប្រជុំរបស់លោក នៅក្នុងប្រទេសកាតាអំពីអនាគត នៃកិច្ចការងារភៀសខ្លួន សម្រាប់ពលរដ្ឋអាហ្កានីស្ថាន ដោយអះអាងថា...
ប៉េកាំង៖ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយចំនួន ៣១ លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នថ្មី“ អ៊ីស្លាមអេមីរ៉ាត” របស់តាលីបង់។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Hua Chunyin បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំលើកដំបូង នៃរដ្ឋមន្រ្តីការបរទេសនៃប្រទេសក្បែរៗខាងអាហ្វហ្គានីស្ថាន ហើយនឹងត្រូវបានប្រើសម្រាប់ការសង្គ្រោះបន្ទាន់ដល់ប្រជាជនអាហ្វហ្គានីស្ថាន។ នេះបើតាម CNN។ យោងតាមសារព័ត៌មាន ZEE NEWS ចេញផ្សាយនៅថ្ងៃទី៩...
បរទេស៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងរួមបញ្ចូលស្ត្រី នាពេលអនាគត។ កាលពីថ្ងៃអង្គារក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន ដែលមិនមានរដ្ឋមន្ត្រីជាស្ត្រីឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zabihullah Mujahid ជាមួយសារព័ត៌មាន BFMTV កាលពីថ្ងៃពុធថា «រដ្ឋាភិបាលនេះជារដ្ឋាភិបាលបណ្តោះអាសន្ន។...