បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសតួកគី បានសម្រេចចិត្ត ក្នុងការបញ្ជូន ជនភៀសខ្លួនអាហ្គានីស្ថាន ប្រមាណជា១៨ ២៥៦នាក់ ទៅកាន់ប្រទេសកំណើតវិញ ហើយគិតចាប់ តាំងតែពីពេលដែលជើងហោះហើរ រវាងប្រទេសទាំងពីរ បានដំណើរការឡើងវិញ ។ យោងតាមការបញ្ជាក់ ដោយក្រសួងមហាផ្ទៃ នៃប្រទេស តួកគី...
បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសតួកគីលោក Vait Kirisci កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានឈានទៅដល់ការព្រមព្រៀង ក្នុងការលក់គ្រាប់ធញ្ញជាតិ បញ្ចុះតម្លៃដល់ទៅ ២៥ភាគរយឲ្យប្រទេសតួកគី។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងនាមជាអ្នកព្យាយាមខិតខំ សម្របសម្រួលម្នាក់នៅក្នុងជម្លោះ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូនោះពេលនេះ បែរជាសម្រេចបានទៅ លើកិច្ចព្រមព្រៀងថ្មី ដើម្បីបន្តនាំចូលផលិតផលកសិកម្ម ពីប្រទេសអ៊ុយក្រែនតាមច្រកផែ Odessa...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា សមយុទ្ធយោធារបស់អង្គការណាតូ ដែលគ្រោងធ្វើសម្រាប់សមុទ្រខ្មៅ ត្រូវបានពន្យារពេល ឬលុបចោលទាំងស្រុង ដោយលើកឡើងពីអនុសញ្ញាដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលផ្តល់អំណាចវេតូដល់ទីក្រុងអង់ការ៉ា លើការដាក់ពង្រាយកងទ័ពជើងទឹកនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ Anadolu ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារ...
អង់ការ៉ា៖ រដ្ឋអាជ្ញាតួកគី កាលពីថ្ងៃចន្ទ បានចេញដីកាចាប់ខ្លួន ជនសង្ស័យចំនួន ៥៣នាក់ ជុំវិញការចោទប្រកាន់ របស់ពួកគេទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។ ប៉ូលីសបានបើកការវាយឆ្មក់ នៅទូទាំងខេត្តចំនួន ១២ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតរបស់ប្រធានរដ្ឋ អាជ្ញានៃរដ្ឋធានីអង់ការ៉ា ទៅលើ “ការបង្កើត” នៃចលនា Gulen...
អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជជែកជាមួយមេដឹកនាំ នៃប្រទេសស៊ុយអែត និងហ្វាំងឡង់ កាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យ រដ្ឋបេក្ខជននៃអង្គការណាតូទាំងពីរ ដោះស្រាយកង្វល់សន្តិសុខ របស់ប្រទេសតួកគី។ ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Erdogan បានប្រាប់នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទថា ប្រទេស Nordic...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា ប្រធានាធិបតីតួកគី បានក្រើនរំលឹកឡើងវិញ នូវការប្រឆាំងរបស់គាត់ ចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលចូលរួមជាមួយអង្គការ NATO ដែលនេះបានធ្វើឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីពួកគេបានលើកឡើងថា ពួកគេនឹងស្វែងរកសមាជិកភាព ។ លោក Recep Tayyip Erdogan...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអំពីជំហរបស់រដ្ឋាភិបាលតួកគី ក្នុងការប្រឆាំងទៅនឹងលទ្ធភាព នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ ដោយលើកឡើងថាប្រទេសទាំងពីរ គឺជាអ្នកផ្តល់ជម្រកដល់ក្រុមភេវរកម្ម។ ក្រុមភេវរកម្មដែល លោកប្រធានាធិបតីតួកគី សំដៅទៅលើក្រុមឧទ្ទាម PKK ជាក្រុមចលនាផ្តាច់ខ្លួននៅភាគខាងអាគ្នេយ៍តួកគី និងសមាជីករបស់ក្រុមបដិវត្តជួរមុខ DHKP/C ដែលគណបក្សស្ថិតនៅក្រោមច្បាប់ របស់ប្រទេសតួកគីនោះផង។...
គៀវ ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបពិភាក្សាគ្នា អំពីការវិវត្តចុងក្រោយនៃវិបត្តិ អ៊ុយក្រែន តាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតី ទួរគី លោក Erdogan បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរបស់លោកនឹងចាប់ផ្តើមរារាំង ការហោះហើរទាំងឡាយ របស់ប្រទេសរុស្សី ដើម្បីឆ្លងទៅកាន់ប្រទេសស៊ីរី។ កន្លងមកទោះបីជាតួកគី ជាសមាជិករបស់អង្គការណាតូក្តី ប៉ុន្តែរដ្ឋាភិបាលទីក្រុងអង់ការ៉ាមិនដែលបានប្រកាសទណ្ឌកម្មណាមួយ ប្រឆាំងទៅនឹងប្រទេសរុស្សី ចំពោះបញ្ហាលុកលុយអ៊ុយក្រែននោះទេ ហើយតែងតែបានបន្តពិភាក្សាជានិច្ច ជាមួយនឹងរដ្ឋាភិបាលមូស្គូ។ លោករដ្ឋមន្ត្រីទោះបីជាយ៉ាងណាក្តីម្សិលមិញនេះ បានបញ្ជាក់បែបនេះថា ៖ពួកយើងបានសម្រេចចិត្តបិទដែនអាកាស សម្រាប់រាល់យន្តហោះទាំងឡាយ របស់រុស្សីទោះជាអាកាសចរស៊ីវិល ឬសម្រាប់យោធាក្តីទៅកាន់ប្រទេសស៊ីរី...
ម៉ូស្គូ៖ ប្រភពព័ត៌មានពីប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី របស់លោកគឺលោក វ្លាឌីមៀ ពូទីន បានយល់ព្រម រៀបចំការចរចារ បន្ទាប់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ និងបានពិភាក្សា...