បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចពិភាក្សាគ្នាដើម្បីជម្រុញនិងពន្លឿនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរព្រមទាំងបានផ្លាស់ប្តូរទស្សនៈរវាងគ្នា ចំពោះការវិវត្តិក្នងតំបន់ផងដែរ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ពួកគេក៏បានពិភាក្សាគ្នាទៅលើជំហានដើម្បីបង្កើនទំនាក់ទំនងតួកគីនិងរុស្សីក្នុងស្ថានការណ៍បច្ចុប្បន្នផងដែរ និងបានអះអាងថាលោក Erdogan ក៏បានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅកាន់វិស័យផ្សេងៗទៀតផងដែរ។ មេដឹកនាំទាំងពីរនៅក្នុងកិច្ចពិភាក្សានេះ ផងដែរក៏បានវាយតម្លៃរៀងខ្លួនទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិជាពិសេសទៅលើបញ្ហានៃប្រទេសស៊ីរីនិងលីប៊ីផងដែរ។ ទោះបីជាយ៉ាងណាក្តីភាពតានតឹងរវាងតួកគីនិងរុស្សីក៏មានការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតួកគីបានសម្រេចចិត្តលក់អាវុធមួយចំនួនទៅឲ្យប្រទេសអ៊ុយក្រែន ដែលបានបង្កជាកំហឹងដល់រដ្ឋាភិបាលក្រុងមូស្គូ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ ក្រុមគណៈប្រតិភូ មួយក្រុមរបស់ប្រទេសតួកគី និងកាតានឹងធ្វើដំណើរ ទៅកាន់ប្រទេសអាហ្គានីស្ថាន ដើម្បីពិភាក្សាគ្នាជាមួយ នឹងក្រុមតាលីបង់ក្នុងការសាងសង់អាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល ។ ភ្នាក់ងារសារព័ត៌មានតួកគី Anadolu បានបញ្ជាក់ថាមន្ត្រីរបស់តួកគី និងកាតាបានជួបគ្នារួចរាល់ហើយ នៅក្នុងទីក្រុងដូហា នៅសប្តាហ៍នេះដើម្បីអាចសម្របសម្រួលនិងពិភាក្សា លំអិតហើយគ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងកាប៊ុល ដើម្បីបង្ហាញពីសំណើរ របស់ពួកគេទៅកាន់រដ្ឋាភិបាល បណ្តោះអាសន្ន ក្រោម...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា កងកម្លាំងសន្តិសុខតួកគី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលគេសង្ស័យថា ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ហៅកាត់(IS) នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងវប្បធម៌របស់ប្រទេសតួកគី នៅទីក្រុងអ៊ីស្តង់ប៊ុល ។ ទីភ្នាក់ងារព័ត៌មាន Ihlas បានឲ្យដឹងថា អង្គភាពប៉ូលិសបានធ្វើប្រតិបត្តិការក្នុងពេលដំណាលគ្នានៅក្នុងស្រុកចំនួន៩ និងចាប់បានជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនបរទេសចំនួន១៣នាក់ ដែលអត្តសញ្ញាណមិនច្បាស់លាស់នោះទេ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេស តួកគី បានប្រកាសពីករណីកូវីដ-១៩ថ្មីចំនួន ២០.៨៧៤ នាក់ គិតត្រឹមថ្ងៃពុធ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៨.៩៦៤.៧១១នាក់ ។ ចំនួនមនុស្សដែលបានស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគីបានកើនឡើងពី១៩២ ដល់៧៨.៤០៧នាក់ ដោយមានមនុស្ស២៩.៨៨៣នាក់ទៀតបានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តសរុបចំនួន៣៥៦.២៥៤នាក់ត្រូវបានធ្វើឡើងនៅថ្ងៃកន្លងមក ។ ប្រទេសតួកគី...
បរទេស ៖ ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan នៅថ្ងៃនេះបានធ្វើការ ប្រកាសអំពីផែនការ ដើម្បីបំពេញទស្សនកិច្ចសងវិញ ទៅកាន់សហភាពអារ៉ាប់ រួមនាក្នុងខែ កុម្ភៈខាងមុខក្នុងពេល ដែលគេមើលឃើញថា ប្រទេសទាំងពីរបានរក្សាទុកបញ្ហា តានតឹងរវាងគ្នាដោយឡែកសិន។ កាលពីសប្តាហ៍មុន ព្រះអង្គម្ចាស់រាជទាយាទ នៃរដ្ឋាភិបាលក្រុងអាប៊ូដាប៊ី ធ្លាប់បានបំពេញទស្សនកិច្ចរួចមកហើយ នៅក្នុងទីក្រុងអង់ការ៉ា...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoğan តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានមានប្រសាសន៍ប្រាប់ថា ប្រទេសតួកគី អាចនឹងធ្វើការសម្រុះសម្រួល រវាងប្រទេសរុស្ស៊ី និង ប្រទេសអ៊ុយក្រែន ស្របពេលដែលមានភាពតានតឹង កំពុងតែកើនឡើង នៅក្នុងតំបន់ ។ លោក Tayyip Erdoğan បានធ្វើការចង្អុល...
បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសតួកគីលោក Fahrettin Koca បានប្រកាសថា ប្រទេសតួកគី នឹងអនុញ្ញាតិឲ្យមានការប្រើប្រាស់ ក្នុងលក្ខខណ្ឌ ជាបន្ទាន់ សម្រាប់វ៉ាក់សាំង ផលិតក្នុងស្រុក Turkovac ដោយសង្ឃឹមថា នឹងអាចចាប់ផ្តើមអាចឲ្យ ប្រើប្រាស់បាននៅចុងឆ្នាំនេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយ អំពីផែនការថវិកាជាតិ នៅរដ្ឋសភាជាតិ លោក...
អ៊ីស្តង់ប៊ូល ៖ យោងតាមការចេញ ផ្សាយរបស់កាសែត ក្នុងស្រុក នៃប្រទេសតួកគី នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា នាវាដឹកទំនិញ បរទេសចំនួន២ដែលជានាវាប្រភេទ ផ្ទុកទំនិញធន់ធ្ងន់ បានបុកគ្នានៅឆ្នេរសមុទ្រ Marmara ស្ថិតនៅភាគខាងជើងខេត្ត Canakkale ប្រទេសតួកគីប៉ុន្តែសំណាងមិនមាន របាយការណ៍ នៃអ្នករងរបួសឡើយ ។ នាវាផ្ទុកដែកដែលមានឈ្មោះថា Benitamou ប្រវែងដល់ទ២៩៩ម៉ែត្រ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រាប់ឲ្យក្រសួងការបរទេស របស់លោក បណ្ដេញប្រេសិតរបស់ សហរដ្ឋអាមេរិក និងរបស់ប្រទេសលោកខាងលិចចំនួន ៩នាក់ផ្សេងទៀត ដែលធ្វើការទាមទារ ឲ្យដោះលែងលោក Osman Kavala។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Ynet នៅថ្ងៃទី២៤ ខែតុលា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃ ប្រទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃពុធម្សិលមិញ បានធ្វើការប្រកាសលើកឡើង ថាប្រទេស របស់លោកនឹងធ្វើការងារឆ្លើយតប ដែលចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ មកលើតំបន់ព្រំដែន ដោយក្រុមសកម្មប្រយុទ្ធស៊ិរី ដែលមានឈ្មោះថា YPG ។ កាលពីថ្ងៃចន្ទប្រធានាធិបតីតួកគី លោក Tayyip...