បរទេស ៖ ក្រោយពិភាក្សាគ្នាជាមួយ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន រួច លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ថា ប្រទេសតួកគី កំពុងតែពិចារណា បោះជំហានឧស្សាហកម្ម ការពារជាតិបន្ថែមទៀត ជាមួយប្រទេសរុស្ស៊ី ដែលរួមមានទាំង សម្រាប់យន្តហោះចម្បាំង និងនាវាមុជទឹក បើទោះជាមានការព្រមានដាក់ទណ្ឌកម្ម បន្ថែមពីអាមេរិកក៏ដោយ ។ នៅក្នុងដំណើរវិលត្រឡប់ ពីកិច្ចពិភាក្សានៅរុស្ស៊ីមកតួកគីវិញ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ប្រាប់ថា លោកបានព្រមព្រៀងគ្នា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងជំនួបមួយ ដើម្បីបន្តការងារស្វែងរក ដំណោះស្រាយមួយ ក្នុងតំបន់ Idlib ប្រទេសស៊ីរី ជាទីមានអំពើហិង្សាកើនឡើង នាពេលថ្មីៗនេះ។ ក្រុមមន្ត្រីនៃប្រទេសតួកគី បាននិយាយនៅមុនជំនួបកំពូល...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលគ្រប់គ្រងដោយរដ្ឋ ឈ្មោះ Anadolu បានរាយការណ៍នៅថ្ងៃពុធទី២៩ ខែកញ្ញានេះថា ប៉ូលិសតួកគីបានឃាត់ខ្លួនជនជាតិបរទេសចំនួន១២នាក់នៅរដ្ឋធានីអង់ការ៉ា ជាប់ចោទពីបទជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ។ ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យបរទេសដែលត្រូវបានឃាត់ខ្លួននោះមានទំនាក់ទំនងជាមួយក្រុម IS នៅក្នុង” តំបន់ជម្លោះ”ដែលបាននឹងកំពុងធ្វើការវាយប្រហារ ។ ទីភ្នាក់ងារនេះបានរាយការណ៍ថា កម្លាំងសន្តិសុខបានអនុវត្តការឆ្មក់ចូលជាបន្តបន្ទាប់...
បរទេស ៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែង ពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរី ភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារ តាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា...
បរទេស៖ សារព័ត៌មានក្នុងស្រុក នៃប្រទេសតួកគីនៅថ្ងៃសុក្រ បានរាយការណ៍ថា ប៉ូលីសរបស់ប្រទេសតួកគី បានបើកប្រតិបត្តិការ ឈានទៅដល់ការរឹបអូស បាននូវថ្នាំពេទ្យក្លែងក្លាយ ព្រមទាំងថ្នាំពេទ្យដែល បានអះអាងថា អាចព្យាបាលកូវីដផងជាច្រើន ពាន់ប្រអប់ព្រមទាំងបានចាប់ខ្លួន ជនពាក់ព័ន្ធម្នាក់ផងដែរ។ ប្រភពដដែលបានសរសេរទៀតថា ថ្នាំព្យាបាលកូវីដដែលក្លែងក្លាយ ជាច្រើនគឺបានចែកចាយចូល ទៅក្នុងទីផ្សាររបស់ប្រទេសតួកគី រួចទៅហើយទើបធ្វើឲ្យមានដំណឹង នេះបានលេចឬទៅដល់ប៉ូលីស របស់តួកគីក្នុងការបើក ប្រតិបត្តិការនៅក្នុងតំបន់ Maltepe...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍នៅថ្ងៃពុធនេះថា កងកម្លាំងសន្តិសុខតួកគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៤.០១៥ នាក់នៅក្នុងប្រតិបត្តិការ ទូទាំងប្រទេសដែលបានធ្វើឡើង នៅក្នុងផ្ទះមួយកន្លែង ចាប់តាំងពីឆ្នាំ២០១៦ ។ របាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះអង្គភាពប៉ូលិស បានធ្វើប្រតិបត្តិការចំនួន២៦៥ នៅក្នុងផ្ទះមួយកន្លែង ដែលប្រើប្រាស់ដោយសមាជិក នៃបណ្តាញដែលត្រូវបានចោទប្រកាន់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយ នៅថ្ងៃអង្គារនេះថា មានសន្ទុះវិជ្ជមានក្នុងកិច្ចពិភាក្សាគ្នា របស់តួកគី ជាមួយសហភាពអារ៉ាប់រួម ដើម្បីបញ្ចប់ជម្លោះ រយៈពេលមួយឆ្នាំ និងថា ចំណងមិត្តភាព អាចនឹងវិលត្រឡប់ មកប្រក្រតីវិញ ប្រសិនបើនៅតែរក្សាបាន សន្ទុះបែបនេះ។ តាមសេចក្តីរាយការណ៍ ប្រទេសជាគូបដិបក្ខក្នុងតំបន់ទាំងពីរនេះ បានប្រារព្ធធ្វើការទំនាក់ទំនងគ្នា ជាបន្តបន្ទាប់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតូកគី លោក Mevlut Çavuşoğlu បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគី កំពុងតែធ្វើការងារជាមួយប្រទេសកាតា និងសហរដ្ឋអាមេរិក ស្តីពីដំណើរប្រតិបត្តិការអាកាសយានដ្ឋានទីក្រុងកាប៊ុល និងកំពុងតែពិភាក្សាគ្នាជាមួយពួកតាលីបង់ ព្រមទាំងបានបន្ថែមថា សន្តិសុខនៅអាកាសយានដ្ឋាន គឺជាបញ្ហាដ៏ចម្បង។ លោក Mevlut Çavuşoğlu បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន NTV ថា អ្នកបច្ចេកទេសតួកគី១៩នាក់ កំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសតួកគីលោក Fahrettin Koca កាលពីថ្ងៃសុក្រម្សិលមិញនេះបាន ប្រកាសថាប្រទេសរបស់ខ្លួនបាន ដាក់ផែនការក្នុងការបង្កើន ល្បឿននៃការចាក់វ៉ាក់សាំងជូនក្រុមគ្រូបង្រៀន ឲ្យបានមុនបវេស្សនកាលថ្មីដែលនឹងឈានចូល មកដល់ថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ។ លោក Koca បានបន្តទៀតនៅលើគណនេយ្យ Twitter របស់លោកថាមកដល់ពេលនេះគ្រូបង្រៀននៅទូទាំងប្រទេស ប្រមាណជា៨៤ភាគរយ ហើយដែលបានទទួល ការចាក់វ៉ាក់សាំងដូសទី១ រួចរាល់ហើយប្រមាណជា៧២,៦ភាគរយ ទៀតបានទទួលវ៉ាក់សាំងដូសទី២រូចរាល់។...