បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយប្រសិនបើ បារាំងមិនអាចថែររក្សាទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូបានទេនោះហើយរុស្សីក៏មិនគួរទុកតែតួគីម្នាក់គត់ជាអ្នកដែលត្រូវចរចាជាមួយនោះដែរ។ ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ម្សិលមិញនេះ ផងដែរលោក Macron ក៏បានបញ្ជាក់ដែរថាបារាំង នៅតែមានជំហក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនហើយក៏បាន អះអាងទៅកាន់ពលរដ្ឋបារាំង ដែរថាសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយយូរថែមទៀត។ លោកបានបញ្ជាក់បែបនេះថា៖ បារាំងនឹងនៅតែបន្តពិភាក្សាជាមួយនឹងរុស្សី និងការសម្របសម្រួលក្នុងនាមជាសម្ព័ន្ធមិត្ត។ ពគយើងនឹងមិនធ្វើអ្វីឲ្យមានភាពខុសឆ្គង ឡើយឬនឹងធ្វើឲ្យខ្លួនឯង ទន់ខ្សោយនោះដែរ។ ចំពោះជំហរបស់បារាំងវិញគឺមិនពាក់ព័ន្ធ និងចូលរួមជាមួយនឹងសង្គ្រាមនៅទីនេះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចធ្វើការបន្តនាំចេញ គ្រាប់ធញ្ញជាតិរបស់ខ្លួនឡើងវិញ នៅក្រោយពេលដែលកុងត្រា ជាមួយនឹងរុស្សី ត្រូវបានចុះហត្ថលេខា និងបើកផ្លូវដោយរដ្ឋាភិបាល ទីក្រុងមូស្គូ នៅច្រកសមុទ្រខ្មៅ។ ការបញ្ជាក់អះអាងដែលត្រូវបានធ្វើឡើង ដោយតួគីក្នុងនាម ជាអ្នកសម្រុះសម្រួលកិច្ចការងារនេះ បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្សី នៅថ្ងៃសុក្រនេះហើយខណៈដែលពិភពលោក កំពុងប្រឈមមុខទៅនឹងបញ្ហា អត់ឃ្លានកាន់តែខ្លាំងឡើង។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Yair Lapid និងប្រធាននាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបញ្ជាក់ពីបំណង ចង់បង្កើនទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងវិញ រវាងប្រទេសទាំងពីរ។ ប្រភពដដែលបានបន្តទៀតថា មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា ទំនាក់ទនងរវាងតួគីនិងអ៊ីស្រាអ៊ែល ពិតជាមានសារៈសំខាន់ សម្រាប់វិស័យសន្តិសុខសេដ្ឋកិច្ច ព្រមទាំងស្ថេរភាព...
បរទេស៖យោងតាមការបញ្ជាក់ដោយអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅតួគីលោក Vasily Bodna កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះបានឲ្យដឹងថាប្រទេសតួគី បានឈានទៅដល់ការចាប់ឃាត់ នាវាដឹកទំនិញមួយគ្ រឿងរបស់ រុស្សី ក្រោយ រដ្ឋាភិបាល ក្រុងគៀវបានអះអាងថា វាមានការជាប់ពាក់ព័ន្ធទៅនឹងការដឹក ជញ្ជូនខុសច្បាប់នៃធញ្ញជាតិ របស់អ៊ុយក្រែន។ មន្ត្រីកាទូតជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា៖ ពួកយើងទទួលបានការ សហប្រតិបត្តិការយ៉ាងពេញទំហឹងពី សំណាក់រដ្ឋាភិបាលតួគី។ នាវានេះបច្ចុប្បន្នត្រូវបានឃាត់...