បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា តៃវ៉ាន់ចាំបាច់ត្រូវតែធ្វើការ ត្រួតពិនិត្យឲ្យហ្មត់ចត់ ចំពោះវិធីដែលខ្លួនគ្រប់គ្រង ការរាតត្បាតនៃជម្ងឺកូវីដ១៩ នៅពេលដែលវាចប់ ស្របពេលដែលចំនួនករណី ឆ្លងបានធ្លាក់ចុះក្រោម១០០ សម្រាប់ជាលើកដំបូងក្នុងរយៈពេលជាងមួយខែ។ ចាប់តាំងពីខែមុនមក កោះតៃវ៉ាន់ បានធ្វើការរឹតបន្តឹងលើការជួបជុំជាឯកជន និងបិទទីកន្លែងកំសាន្តនានា ស្របពេលដែលខ្លួនធ្វើការប្រយុទ្ធនឹង ចំនួនកើនឡើងនៃករណីឆ្លងក្នុងស្រុក ជារឿងដ៏តក់ស្លុតចំពោះកោះ លទ្ធិប្រជាធិបតេយ្យនេះ...
បរទេស៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានសម្តែងការស្វាគមន៍ចំពោះថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន២,៥លានដូសពីសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ ថាជាជំនួយពីមិត្តពិតប្រាកដ ស្របពេលកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ កំពុងតែធ្វើការដោះស្រាយជាមួយការឆ្លងជម្ងឺកូវិដ១៩ជាចង្កោមនៅក្នុងស្រុក។ ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងតែប្រជែងជាមួយទីក្រុងប៉េកាំង ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅដល់ភូមិសាស្ត្រនយោបាយ តាមរយៈការទូតថ្នាំវ៉ាក់សាំងនោះ កាលដើមឡើយ បានសន្យាផ្តល់ថ្នាំវ៉ាក់សាំងចំនួន៧៥០.០០០ដូស ប៉ុន្តែបានបង្កើនចំនួននោះ ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញការសន្យារបស់ខ្លួន ឲ្យបញ្ជូនថ្នាំវ៉ាក់សំាងផលិតដោយអាមេរិកចំនួន៨០លានដូស ទៅជុំវិញពិភពលោក។...
បរទេស៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ៧៥០.០០០ដូស ដែលសហរដ្ឋអាមេរិក បានសន្យានឹងតៃវ៉ាន់នោះ នឹងបញ្ជូនតាមយន្តហោះមកដល់ក្នុងពេលឆាប់ៗនេះ ស្របពេលដែលវិធានការដោះស្រាយការផ្ទុះឆ្លង នៅតែដាក់បន្ត។ លោកស្រី ត្សៃ អ៊ីងវិន នៅក្នុងការផ្សាយបន្តផ្ទាល់មួយ ពីការិយាល័យរបស់លោកស្រី បានមានប្រសាសន៍ដោយមិនបាន ផ្តល់សេចក្តីលម្អិតបន្ថែមដូច្នេះថា “ការងារសម្របសម្រួលសម្រាប់ការ...
បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោកស្រី Tammy Duckworth បាននិយាយនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន៧៥០.០០០ដូស ឲ្យដល់កោះតៃវ៉ាន់ ស្របពេលដែលប្រទេសមាន គម្រោងចែកថ្នាំវ៉ាក់សាំងដល់ពិភពលោក។ តៃវ៉ាន់កំពុងតែដោះស្រាយ ជាមួយការកើនឡើងនៃ ករណីឆ្លងជម្ងឺកូវីដ១៩ក្នុងស្រុក ប៉ុន្តែក៏ទទួលរងផលប៉ះពាល់ ដូចជាទីដទៃជាច្រើនទៀតដែរ ដោយសារតែកង្វះខាតថ្នាំវ៉ាក់សាំង។ ត្រឹមតែប្រមាណ ៣ភាគរយ នៃប្រជាជនតៃវ៉ាន់ ២៣,៥លាននាក់ប៉ុណ្ណោះ បានចាក់ថ្នាំវ៉ាក់សាំង...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងបណ្ដាមេដឹកនាំ សហគមន៍អ៊ឺរ៉ុប បានអំពាវនាវឱ្យមានសន្តិភាព និងស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅពេលដែលចិនដីគោក បង្កើនសម្ពាធលើកោះ ដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីសន្និសីទនិម្មិតរបស់ពួកគេ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោក Ursula...
ប៉េកាំង៖ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបង្រួបបង្រួម កោះតៃវ៉ាន់ឡើងវិញ បន្ទាប់ពីចិនដីគោក ស្ទើរតែមិនរាប់បញ្ចូលសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងកុំម្មុយនីស្ត ចេញពីឆាកនយោបាយ នៅហុងកុង តាមរយៈការធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធបោះឆ្នោតទឹកដីនេះ។ ប្រសិនបើចិន ព្យាយាមដណ្តើមយកកោះតៃវ៉ាន់ ដោយបង្ខំវាក៏អាចនឹងក្លាយជាអរិភាព ចំពោះប្រទេសជប៉ុន ផងដែរព្រោះសម្ព័ន្ធមិត្តអាមេរិក ទំនងជានឹងធ្វើបាតុកម្ម ជាមួយក្រុងវ៉ាស៊ីនតោន ដើម្បីគាំទ្រកោះប្រជាធិបតេយ្យ ដែលធ្វើឱ្យស្មុគស្មាញ...
បរទេស៖ មន្ត្រីតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា កោះតៃវ៉ាន់មិនជឿថា ប្រទេសចិន មានភាពស្មោះត្រង់ ក្នុងការផ្តល់ឲ្យខ្លួន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ តាមត្រូវការ និងគិតថា ចិន កំពុងតែធ្វើការងារដើម្បីរារាំងតៃវ៉ាន់ មិនឲ្យទទួលបានថ្នាំវ៉ាក់សាំង ដោយសារហេតុផលនយោបាយ ស្របពេលដែលករណី ឆ្លងជំងឺកូវីដ១៩ មានការកើនឡើង នៅលើកោះតៃវ៉ាន់។ ប្រទេសចិន និងកោះតៃវ៉ាន់ បានធ្វើការថ្កោលទោសគ្នា...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិក ប្រចាំនៅទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃពុធនេះថា លោកមានទំនុកចិត្តជឿជាក់ថា តៃវ៉ាន់អាចគ្រប់គ្រងសន្ទុះឆ្លង ជំងឺកូវីដ១៩បាន ដោយធ្វើការកត់សម្គាល់ថា ចំនួននៃការឆ្លង នៅតែមានកម្រិតទាប និងថា ពួកគេកំពុងតែពិភាក្សាគ្នា ស្តីពីថ្នាំវ៉ាក់សាំង។ ក្រោយការមានសុវត្ថិភាព អស់រយៈកាលជាច្រើនខែ កោះតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រយុទ្ធប្រឆំាង នឹងការកើនឡើង ក្នុងករណីឆ្លងនៃជម្ងឺកូវីដ១៩ ប៉ុន្តែមានការចាក់ថ្នាំវ៉ាក់សាំង បានត្រឹមតែប្រមាណ...
បរទេស៖ ការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ក្នុងស្រុកនៅកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ កំពុងតែបង្កើនសម្ពាធលើរដ្ឋាភិបាល ឲ្យទទួលយកថ្នាំវ៉ាក់សាំងពីប្រទេសចិន ស្របពេលដែលកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ បានចាក់ថ្នាំវ៉ាក់សាំងបានត្រឹមតែ ១ភាគរយប៉ុណ្ណោះដល់ប្រជាជនខ្លួន និងគ្មានសញ្ញានៃការមកដល់ នៃថ្នាំវ៉ាក់សាំងថ្មីនោះទេ។ ទីក្រុងតៃប៉ិ ចោទប្រកាន់ទីក្រុងប៉េកាំងថា ផ្សព្វផ្សាយព័ត៌មានមិនពិត និងរារាំងខ្លួនមិនឲ្យចូលរួមដោយពេញលេញ ជាមួយអង្គការសុខភាពពិភពលោក ចំណែកទីក្រុងប៉េកាំងនិយាយថា ទីក្រុងតៃប៉ិក កំពុងតែរីករាយនឹងការលេងហ្គែម នយោបាយជាមួយអាយុជីវិតពលរដ្ឋខ្លួន តាមរយៈការបដិសេធថ្នាំវ៉ាក់សំាងចិន។...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា លោកបាននិយាយជាមួយ រដ្ឋមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលការជួយឲ្យ ទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ ហើយលោកបានឆ្លើយតបថា លោកនឹងយកបញ្ហានេះ ទៅពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន ស្របពេលមានការឆ្លងកើនឡើងនៅតៃវ៉ាន់។ ការប្រយុទ្ធប្រឆាំងរបស់ តៃវ៉ាន់ចំពោះជម្ងឺកូវីដ១៩ មានភាពលំបាក់ស្មុគស្មាញខ្លាំង ដោយសារតែកង្វះថ្នាំវ៉ាក់សាំង ដោយមានថ្នាំវ៉ាក់សាំងត្រឹមតែប្រហែល ៧០០.០០០ បានមកដល់ទៅពេលកំណត់ ដោយរួមបញ្ចូលទាំងថ្នាំវ៉ាក់សាំង...