បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា កោះតៃវ៉ាន់បានធ្វើការចោទប្រកាន់ លើរដ្ឋាភិបាលក្រុងប៉េកាំងថា បានប្រើប្រាស់វ៉ាក់សាំង ដែលផលិតក្នុងស្រុករបស់ខ្លួន ដើម្បីដាក់សំពាធលើប្រទេសប៉ារ៉ាហ្គាយ ដើម្បីដាក់បន្ទុកដល់ទំនាក់ទំនង ការទូតជាមួយនឹងខ្លួន។ លោករដ្ឋមន្ត្រីក្រសួងការបរទេស កោះតៃវ៉ាន់ Joseph Wu បានអះអាងថាចិនបានធ្វើការសន្យាថា នឹងផ្តល់វ៉ាក់សាំងរបស់ខ្លួន ជាច្រើនលានដូស ទៅឲ្យរដ្ឋាភិបាល នៃប្រទេសប៉ារ៉ាហ្គាយ...
បរទេស ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ ពីការលុកលុយថ្មីមួយ ធ្វើឡើងដោយកង កម្លាំងដែនអាកាសចិន ចូលក្នុងតំបន់កំណត់ ការពារដែន អាកាសតៃវ៉ាន់ ដោយប្រើប្រាស់យន្តហោះចម្បំាង ៨គ្រឿង និងយន្តហោះដទៃ ពីរគ្រឿងទៀត ហើយមួយគ្រឿង ក្នុងចំណោមនោះ បានហោះកាត់តាមច្រកសមុទ្រ យុទ្ធសាស្ត្រ Bashi Channel ។...
តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នំា២០២១ថា នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមរុះរើរទេះភ្លើង បន្ទាប់ពីជួបគ្រោះមហន្តរាយផ្លូវដែក ដ៏អាក្រក់បំផុតរបស់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សដែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ ហើយទង់ជាតិត្រូវបាន គេហោះត្រឹមពាក់កណ្ដាលដង នៅលើកោះមួយនេះដែលជាការកាន់ទុក្ខ ។ ក្រុមមន្រ្តីបានលើកឡើងថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ គឺបណ្តាលមកពី...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រមុខការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំថ្មីៗ នេះនៅទីក្រុងតូក្យូ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងករណី មានជម្លោះយោធារវាងចិន និងតៃវ៉ាន់។ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងអំពីបញ្ហានេះនៅពេល ដែលលោកបានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi កាលពីថ្ងៃអង្គារទោះបីជា គ្មានការពិភាក្សាអំពីថាតើប្រទេសទាំងពីរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅពេលថ្មីៗនេះ បានជំរុញប្រទេសប៉ារ៉ាហ្គាយ ឲ្យធ្វើការងារជាមួយសម្ព័ន្ធមិត្តការទូតរបស់ខ្លួន គឺកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ ក្រោយមានការតវ៉ា ក្នុងប្រទេសអាមេរិកខាងត្បូងនោះ ជុំវិញការគ្រប់គ្រងវិបត្តិសុខភាពរបស់រដ្ឋាភិបាល។ ពលរដ្ឋប៉ារ៉ាហ្គាយរាប់ពាន់នាក់ បានធ្វើការតវ៉ានៅក្នុងរដ្ឋធានី Asunción ជុំវិញការខ្វះឱសថនិងគ្រែសម្រាកព្យាបាល ស្របពេលករណីឆ្លងជម្ងឺកូវីដ១៩កើនឡើង និងអំពាវនាវឲ្យធ្វើការចោទប្រកាន់ លោកប្រធានាធិបតី Mario Abdo។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ នឹងមានការកំណើនដ៏ខ្លាំងក្លាមួយ មិនធ្លាប់មាន៧ឆ្នាំ ចុងក្រោយនេះ នៅក្នុងឆ្នាំ២០២១ ទោះបីជាកាលពីឆ្នាំ២០២០ ខ្លួនបានទទួលរង ផលប៉ះពាល់ខ្លាំងផងដែរ ដោយសារកូវីដ។ ការិយាល័យទទួលបន្ទុក កិច្ចការងារស្ថិតិ របស់តៃវ៉ាន់ បាននិយាយថា មូលហេតុដ៏សំខាន់ នៃការកើនឡើង យ៉ាងគំហ៊ុក នៅឆ្នាំនេះ...
បរទេស៖ កងទ័ពអាកាសរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ប្រញាល់ ក្រោយយន្តហោះចម្បាំងចិនចំនួន ៨គ្រឿង បានហោះហើរចូលក្នុងផ្នែកនិរតី នៃតំបន់ការពារដែនអាកាសរបស់ខ្លួន ក្នុងដំណើរបង្ហាញមួយទៀត នូវសកម្មភាពយោធា នៅជុំវិញកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំងចិន J-16 ចំនួន៤គ្រឿង និងយន្តហោះចម្បាំង JH-7 ចំនួន៤គ្រឿង ក៏ដូចជាយន្តហោះសង្គ្រាម អេឡិកត្រូនិកមួយគ្រឿងផងដែរ បានហោះហើរ...
វ៉ាស៊ីនតោន៖ ប្រេសិតកំពូលរបស់តៃវ៉ាន់ ប្រចាំសហរដ្ឋអាមេរិក លោកស្រី Hsiao Bi-khim បានសាទរចំពោះ ការបន្តការគាំទ្រ របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មី ចំពេលមានសម្ពាធកាន់តែខ្លាំង ពីប្រទេសចិន លើកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ខណៈដែលអំពាវនាវឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរឹតត្បិតដែនសមុទ្រ របស់ទីក្រុងប៉េកាំង បន្ទាប់ពីការអនុម័តថ្មីៗនេះ នៃច្បាប់ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន...