តៃប៉ិ៖ អត្តពលិកតៃវ៉ាន់ ៤នាក់ នឹងប្រកួតប្រជែងក្នុងកីឡា អូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ ប៉ុន្តែពួកគេនឹងមិនត្រូវបាន ប្រកាសថាមកពីតៃវ៉ាន់នោះទេ។ អ្វីដែលជាប្រភពនៃការខកចិត្ត សម្រាប់ប្រជាជនតៃវ៉ាន់ជាច្រើន ពិភពលោកបានឮជាយូរមកហើយថា ពួកគេបានប្រកាសថាមកពី “តៃប៉ិចិន” ក្នុងព្រឹត្តិការណ៍កីឡាធំៗ។ តៃវ៉ាន់ត្រូវបានគេដាក់ឈ្មោះ ជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ អូឡាំពិកជាច្រើនឆ្នាំមក ហើយដោយសារតែស្ថានភាព អន្តរជាតិដ៏ពិសេសរបស់ខ្លួន។ទោះបីជាប្រទេសប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ប្រជាជន ២៣លាននាក់...
បរទេស៖ ក្រុមមន្ត្រីប្រទេសលីទុយអានី ដែលកំពុងស្វះស្វែងរំសាយជម្លោះ ជាមួយចិន កំពុងតែធ្វើការពិភាក្សាគ្នាថា ត្រូវស្នើឲ្យសមភាគី តៃវ៉ាន់របស់ខ្លួន ធ្វើការកែប្រែឈ្មោះស្ថានទូត តំណាងរបស់តៃវ៉ាន នៅក្នុងទីក្រុង Vilnius នេះបើយោងតាមប្រភពព័ត៌មាន ចំនួនពីរ ដែលបានប្រាប់ដល់កាសែតរ៉យទ័រ។ ការកែប្រែឈ្មោះតំណាងជាភាសាចិន ឲ្យសំដៅដល់ប្រជាជនតៃវ៉ាន់ ជាជាងសំដៅដល់តៃវ៉ាន់នោះ គឺត្រូវបានស្នើឡើងកាលពីសប្ដាហ៍មុន ដោយរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis...
បរទេស៖ សហរដ្ឋអាមេរិក កំពុងតែស្វែងរកវិធីពន្លឿន ការដឹកជញ្ជូនជំនាន់ថ្មី នៃយន្តហោះចម្បាំង F-16 ថ្មីឲ្យទៅកោះតៃវ៉ាន់ ធ្វើការពង្រឹងសមត្ថភាព របស់កងកម្លាំងជើងអាកាសតៃវ៉ាន់ ក្នុងការឆ្លើយតបចំពោះអ្វីដែល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ មើលឃើញថា ជាការសម្លុតគម្រាមកើនឡើង ពីយោធារបស់ប្រទេសចិន។ ក្រុមមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ថា ពួកគេនៅមិនទាន់ រកឃើញដំណោះស្រាយ ស្តីពីវិធីពន្លឿនការដឹកជញ្ជូន យន្តហោះចម្បាំង...
បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចេញនាវាដាក់ពង្រាយមីនថ្មី របស់កងទ័ពជើងទឹកខ្លួន បន្ថែមកិច្ចការពារទប់ទល់នឹងប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញលផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Defence News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានចូលរួមជាអធិបតីក្នុងពិធីដាក់ប្រើប្រាស់ សម្រាប់កងប្រតិបត្តិការដាក់មីនទីមួយ និងទីពីររបស់កងទ័ពជើងទឹក ដែលនឹងដំណើរប្រតិបត្តិការ...
បរទេស៖ មន្ត្រីចិនមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្រមានថា ប្រទេសចិននឹងចាត់ វិធានការដ៏ខ្លាំងក្លានានា ប្រសិនបើកោះតៃវ៉ាន់ ធ្វើចលនាទាមទារឯករាជ្យ និងបានបន្ថែមថា ការបង្កហេតុរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ អាចនឹងមានការកើនឡើងនៅឆ្នាំក្រោយ។ ប្រទេសចិនអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ បានបង្កើនការដាក់សម្ពាធ យោធានិងការទូត ដើម្បីសម្រេចការអះអាង អធិបតេយ្យភាពរបស់ខ្លួន...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន លោក វ៉ាង យី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ថា កោះតៃវ៉ាន់ គឺជនវង្វេងផ្លូវមួយ ដែលជាចុងក្រោយនឹងវិល ត្រឡប់មកផ្ទះវិញ និងមិនមែនជាកូនអុកមួយ ដែលត្រូវលេង ជាមួយនោះឡើយ ។ ថ្លែងនៅក្នុងទីក្រុងប៉េកាំង លោក វ៉ាង យី...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានទាមទារឱ្យសភាសហរដ្ឋអាមេរិក បញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន ទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីជៀសវាង ការនាំមកនូវការខូចខាតបន្ថែមទៀត ដល់សន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានជំរុញ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងពាក់ព័ន្ធបញ្ឈប់រាល់ទម្រង់ នៃទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់របស់ចិន ក៏ដូចជាបោះបង់ចោលការប៉ុនប៉ង ដ៏គ្រោះថ្នាក់របស់ពួកគេ ក្នុងការរារាំងការបង្រួបបង្រួម...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកទាំងបី បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់នៃទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់។ ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ របស់សមាជិកសភាអាមេរិកមួយចំនួន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកចំនួន៣ ហើយបានបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរនៃការគាំទ្រ កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ។ ...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសចិននិយាយថា គ្មានទីទំនេរសម្រាប់ការ សម្របសម្រួលជាមួយសហរដ្ឋអាមេរិក នៅពេលនិយាយដល់រឿងតៃវ៉ាន់ ហើយនេះគឺជារឿងដ៏ថ្មីបំផុត ក្នុងសង្គ្រាមពាក្យសម្តី និងគោលជំហរជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីមួយផ្នែករបស់ខ្លួន។ នៅពេលត្រូវគេចោទសួរអំពី ចំណងមិត្តភាពសហរដ្ឋអាមេរិកនិងចិន នៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wu Qian បានមានប្រសាសន៍ថា ភាគីទាំងពីរទទួលបានផលប្រយោជន៍...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការកើនឡើងទំនាក់ទំនងជាមួយតៃវ៉ាន់ ជាខ្លឹមសារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើអ្វីដែលគេហៅថា កិច្ចសន្ទនាភាពជាដៃគូវិបុលភាពសេដ្ឋកិច្ចលើកទីពីររវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ តាមអ៊ីនធឺណិត ក៏ដូចជាវេទិកាសេដ្ឋកិច្ចឌីជីថល ដែលបានគ្រោងទុក និងការប្រជុំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយផ្ទាល់នៅឆ្នាំ២០២២។ លោក Zhao បានលើកឡើងថា “ប្រទេសចិនមិនពេញចិត្ត និងប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ”...