បរទេស៖ រដ្ឋបាលលោក បៃដិន នាពេលថ្មីៗនេះ បានអញ្ជើញកោះតៃវ៉ាន់ ឲ្យចូលរួមជំនួបកំពូល លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នៅខែក្រោយ នេះបើយោងតាមបញ្ជីឈ្មោះ ប្រទេសចូលរួម ដែលចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយនេះ ជារឿងមួយធ្វើឲ្យចិនខឹង។ កិច្ចប្រជុំកំពូលបែបនេះលើកទីមួយនេះ គឺជាការតេស្តសាកល្បង ពីការអះអាងរបស់លោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានប្រកាស ក្នុងគោលនយោបាយបរទេសទីមួយ របស់លោក...
បរទេស៖ក្រសួងការបរទេសតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ នឹងគោរពលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសហុងឌូរ៉ាស់ ប៉ុន្តែប្រទេសនេះ គួរតែភ្ញាក់ខ្លួនស្តីពីការត្រូវជាប់ក្នុងកិច្ចសន្យាមិនពិតរបស់ប្រទេសចិន។ ប្រទេសហុងឌូរ៉ាស់ គឺជាប្រទេសមួយក្នុងចំណោមប្រទេស១៥ ដែលនៅតែមានចំណងមិត្តភាពផ្លូវការជាំមួយកោះតៃវ៉ាន់ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិថាជាទឹកដីខ្លួន ហើយតៃវ៉ាន់និងហុងឌូរ៉ា គឺមានចំណងមិត្តភាពការទូត តាំងពីឆ្នាំ១៩៤១ នៅមុនរដ្ឋាភិបាលសាធារណរដ្ឋ ភៀសខ្លួនទៅកោះតៃវ៉ាន់ ក្រោយចាញ់សង្គ្រាមស៊ីវិលចិន។ ប៉ុន្តែលោកស្រី Xiomara Castro ជាប្រធានគណបក្សប្រឆាំង បាននិយាយថា...
បច្ចុប្បន្នភាព កោះតៃវ៉ាន់ កំពុងក្លាយជាទីលានប្រកួតប្រជែងដណ្តើមឥទ្ធិពលរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ និងលេខ២ នៅលើពិភពលោក ។ ចាប់តាំងពីឆ្នាំ២០១៧រហូតមកទល់នឹងបច្ចុប្បន្ននេះ ភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ រវាងចិន និងសហរដ្ឋអាមេរិក បានឡើងកម្តៅកាន់តែខ្លាំង ដោយប្រទេសចិនបានព្យាយាមដាក់សម្ពាធយោធាលើកោះនេះ ស្របពេលដែលសហរដ្ឋអាមេរិក បានព្យាយជួយជ្រោមជ្រែងផ្នែកសព្វាវុធដល់កោះនេះទៅវិញ ។ គិតត្រឹមខែតុលា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បាននិយាយថា វាជារឿងដែលមិនអាចប៉ាន់ស្មានបាន ដែលប្រទេសរបស់លោកនឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការការពារតៃវ៉ាន់ ពីប្រទេសចិន ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ស្តីពីសកម្មភាពយោធាកើនខ្លាំងឡើងរបស់ទីក្រុងប៉េកាំង។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Australian លោក Peter Dutton បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំចិន មានការប្រាកដច្បាស់ក្នុងចិត្តជាខ្លាំង ស្តីពីបំណងចូលទៅក្នុងកោះតៃវ៉ាន់របស់ពួកគេ និងថា...
ប៉េកាំង៖ អ្នកនាំពាក្យចិនដីគោក បានរំលឹកឡើងវិញថា តៃវ៉ាន់ដែលជាផ្នែកមួយ នៃប្រទេសចិន ជាជាងរដ្ឋអធិបតេយ្យ មិនអាចជាសមាជិក របស់អង្គការសហប្រជាជាតិ ឬភ្នាក់ងារឯកទេសណាមួយ នៅក្រោមអង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាព ពិភពលោកផងដែរ។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានលើកឡើងថា ការពិតនេះ គឺជាការយល់ស្របជាអន្តរជាតិ ហើយមិនអាចបដិសេធបាន ដោយមនុស្សមួយចំនួន...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះ “ឯករាជ្យភាពតៃវ៉ាន់” ដោយលើកឡើងថា ធាតុបំបែកខ្លួនបែបនេះ គឺស្ថិតនៅក្នុងបញ្ជីរបស់ដីគោក ហើយនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងវិធានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងពួកអបគមន៍ ដែលរឹងរូស។ លោកស្រី Zhu បានលើកឡើងថា...
បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានមន្ត្រីលីទុយអានី និងអឺរ៉ុប មិនឲ្យរំខានដល់ចំណងមិត្តភាព ជុំវិញការសម្រេចចិត្តធ្វើឡើង ដោយកោះតៃវ៉ាន់ និងប្រទេសតំបន់បាល់ទិកមួយនេះ ដើម្បីបើកការិយាល័យតំណាង។ ប្រទេសចិន កាលពីក្នុងខែសីហា បានធ្វើការទាមទារថា ប្រទេសលីទុយអានី គួរតែដកឯកអគ្គរដ្ឋទូត ក្នុងទីក្រុងប៉េកាំងចេញ និងបាននិយាយថា ចិននឹងហៅត្រឡប់វិញ នូវប្រេសិតចិនប្រចាំនៅទីក្រុង Vilnius ក្រោយតៃវ៉ាន់ប្រកាសថា ការិយាល័យរបស់ខ្លួន...
វ៉ាស៊ីនតោន៖ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក សម្រាប់ការពង្រឹង និងគាំទ្រកងកម្លាំង “ឯករាជ្យតៃវ៉ាន់” នឹងគ្មានប្រយោជន៍ ហើយនឹងត្រូវបរាជ័យ ដូចការប៉ុនប៉ងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើត “ចិនតែមួយ តៃវ៉ាន់” ឬ “ចិនពីរ” នៅក្នុងអង្គការសហប្រជាជាតិ កាលពី ៥០ឆ្នាំមុន។ កាលពី ៥០ឆ្នាំមុន ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើត...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត នូវទំនាក់ទំនងផ្លូវការ និងយោធាក្នុងទម្រង់ណាមួយ រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយកត់សម្គាល់ថា ការស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នាំទៅដល់ទីបញ្ចប់ ហើយក៏សម្រាប់អ្នកគាំទ្រ “ឯករាជ្យតៃវ៉ាន់” ផងដែរ។ អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសិទកាសែតមួយ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើ...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការគាំទ្រឲ្យកោះតៃវ៉ាន់ចូលរួមជាថ្មីក្នុងអង្គការសហប្រជាជាតិ ក្រោយគម្រប់ខួបនៃការដកចេញ៥០ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃចន្ទ បានប្រារព្ធពិធីអបអរសាទ គម្រប់ខួប៥០ឆ្នាំ នៃការបោះឆ្នោតលើសេចក្តីសម្រេចអង្គការសហប្រជាជាតិលេខ២៧៥៨ ដែលអនុម័តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ដែលប្រកាសថា សាធារណរដ្ឋប្រជាមានិតចិន គឺជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិន...