បរទេស ៖ មន្ត្រីតៃវ៉ាន់និង សហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នា ពីវិធីឲ្យតៃវ៉ាន់អាចចូលរួម នៅអង្គការសហប្រជាជាតិ ត្រឹមតែពេលប៉ុន្មាន ថ្ងៃនៅមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្តល់សុន្ទរកថាមួយ ប្រារព្ធគម្រង់ខួប៥០ឆ្នាំ នៃប្រទេសចិន ចាប់តាំងពីចូលរួមក្នុង អង្គការសហប្រជាជាតិមក ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេស...
បរទេស ៖ ក្រោយប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និយាយថា អាមេរិក នឹងចូលជួយការពារ តៃវ៉ាន់ ប្រសិនបើចាំបាច់នោះ ការិយាល័យប្រធានាធិបតី តៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា គោលជំហររបស់តៃវ៉ាន់ គឺនៅតែដដែល គឺនឹងមិនចុះញ៉ម នឹងសម្ពាធ ឬក៏រុលទៅមុខនៅពេលទទួល បានការគាំទ្រនោះទេ ។...
បរទេស៖ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីមានការកើនឡើងជាខ្លាំងក្នុងភាពតានតឹង ជាមួយប្រទេសចិន ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយប្រាប់មន្ត្រីជាន់ខ្ពស់បារាំងនិងអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់ នឹងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងស្វះស្វែងធ្វើការងារជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យ មានចិត្តដូចគ្នាផ្សេងទៀត។ តាមសេចក្តីរាយការណ៍ តៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ បានស្វែងរកការគាំទ្រ ពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដទៃផ្សេងទៀត ជាពិសេសនោះ គឺសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអាមេរិក ស្របពេលមានសម្ពាធយោធានិងនយោបាយពីប្រទេសចិន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា ភាពតានតឹងជាមួយចិន គឺអាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ដោយព្រមានពីហានិភ័យ នៃការវាយប្រហារដោយចៃដន្យ រវាងប្រទេសទាំងពីរផងដែរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Chiu Kuo-cheng...
តៃប៉ិ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់គណៈប្រតិភូសមាជិកព្រឹទ្ធសភាបារាំង ដែលកំពុងបំពេញទស្សនកិច្ច នៅថ្ងៃព្រហស្បតិ៍ទី៧ ខែតុលានេះ ស្របពេលមានភាពតានតឹងជាមួយនឹងប្រទេសចិន។ សមាជិកព្រឹទ្ធសភាទាំង៤រូប ដែលដឹកនាំដោយអតីត រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Alain...
បរទេស៖ក្រោយយន្តហោះចម្បាំងចិន៥៦គ្រឿង បានហោះចូលក្នុងតំបន់ ការពារដែនអាកាសតៃវ៉ាន់កាលពីថ្ងៃចន្ទនោះ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ចាំបាច់ត្រូវតែមានការប្រយ័ត្ន ចំពោះសកម្មភាពយោធាចិន ដែលកំពុងតែបំពានលើសន្តិភាពក្នុងតំបន់។ កោះតៃវ៉ាន់ បានរាយការណ៍យន្តហោះកងទ័ពអាកាសចិន ចំនួន១៤៨គ្រឿង នៅក្នុងផ្នែកភាគខាងត្បូងនិងភាគនិរតីនៃតំបន់ការពារដែនអាកាសខ្លួន ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃសុក្រមក ជាថ្ងៃតែមួយដែលចិនប្រារព្ធពិធីអបអរទិវា បង្កើតសាធារណរដ្ឋប្រជាមានិតចិន។ លោក Su Tseng-chang...
បរទេស៖សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសចិន ពីបទធ្វើសកម្មភាពយោធាបង្កហេតុ ក្រោយធ្វើការហោះហើរយន្តហោះយោធាជាច្រើនគ្រឿង នៅជិតដែនអាកាសរបស់កោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហោះសារធ្វីតធ័រនៅថ្ងៃអាទិត្យម្សិលមិញនេះថា យន្តហោះចិនចំនួន១៦គ្រឿង បានហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ នៅថ្ងៃម្សិលមិញនេះ ក្រោយយន្តហោះជិត៨០គ្រឿង បានហោះចូលក្នុងតំបន់នោះ ក្នុងពេលរយៈពេល២ថ្ងៃមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិក...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ថា នៅថ្ងៃសៅរ៍នេះ កោះតៃវ៉ាន់ បានរិះគន់ចិនយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងប៉េកាំងបានកត់សម្គាល់ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងការលុកលុយដ៏ធំបំផុត ដែលមិនធ្លាប់មានដោយកងទ័ពអាកាសចិន ចូលទៅក្នុងតំបន់ការពារអាកាស របស់កោះមួយនេះ ។ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធតៃវ៉ាន់ បានវាយតបប្រឆាំងនឹងយន្តហោះចិន...
បរទេស៖ ក្រសួងការពារជាតិក្នុងទីក្រុងតៃប៉ិ បាននិយាយថា កងកម្លាំងជើងអាកាសតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ២៥គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសខ្លួន នៅថ្ងៃតែមួយដែលចិន ប្រារព្ធពិធីអបអរទិវាជាតិ គឺថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន។ កោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិ បានធ្វើការតវ៉ាអស់រយៈពេលមួយឆ្នាំ ចំពោះបេសកកម្មដដែលៗ ធ្វើឡើងដោយកងទ័ពជើងអាកាសចិន នៅជិតកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ហើយជាញឹកញាប់នោះ គឺនៅក្នុងភាគនិរតីនៃ...
តៃប៉ិ៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា កោះតៃវ៉ាន់នឹងដាក់ពាក្យបណ្តឹងជាផ្លូវការ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងការព្យួរការនាំចូល ផ្លែឈើរបស់កោះ ដែលគ្រប់គ្រងដោយចិន ដោយសារតែការបារម្ភពីសត្វល្អិត។ ទាក់ទងនឹងការហាមឃាត់ផ្លែប៉ោម ពីរប្រភេទ នៅចិនដីគោក ក្នុងគោលបំណងប៉ុនប៉ង គាបសង្កត់សេដ្ឋកិច្ចតៃវ៉ាន់ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម Chen Junne-jih បានប្រាប់អ្នកយកព័ត៌មានថា កោះនេះនឹងយកបញ្ហានេះទៅគណៈកម្មាធិការអនាម័យ និងភូតគាមអនាម័យ នៃអង្គការពាណិជ្ជកម្មពិភពលោក នៅខែតុលា ប្រសិនបើចិនបដិសេធចរចា។...