ព័ត៌មានអន្តរជាតិ
UN ថ្កោលទោស ទៅលើការវាយប្រហារ តាមដែនអាកាស ចំកន្លែងឃុំឃាំងអ្នកទោស នៅយេមែន
អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសទៅលើការវាយប្រហារ តាមអាកាសត្រូវចំមជ្ឈមណ្ឌលឃុំឃាំងអ្នកទោស នៅក្នុងប្រទេសយេមែន ដែលបានសម្លាប់មនុស្សជាង៧០នាក់ ។ ទីតាំងនៅ Saada ដែលជាទីតាំងដ៏រឹងមាំ នៃចលនាឧទ្ទាម ហួធី (Houthi) ស្ថិតនៅភាគពាយ័ព្យប្រទេសយេមែន ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ។...