បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ គ្រោងដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ លើសម្ពន្ធមិត្តរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅក្នុងខែមីនា ដែលអាចទៅរួចនោះគឺ នៅជំនួបកំពូលសហភាពអឺរ៉ុប ក្រោយកិច្ចប្រជុំប្រេសិតមួយ បានផ្តល់ការអនុម័តសម្រាប់ វិធានការដាក់ពិន័យ។ ដោយពោលសំដៅ ដល់កិច្ចប្រជុំថ្នាក់ដឹកនាំទាំង២៧ របស់សហភាពអឺរ៉ុប ក្នុងទីក្រុងព្រួចសែល មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប បាននិយាយដូច្នេះថា “ខ្ញុំរំពឹងថា ទណ្ឌកម្មបន្ថែមនឹងត្រូវបានដាក់...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោកសង្ឃឹមថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនឹងបញ្ចុះបញ្ចូលប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកគឺលោក ចូ បៃដិន ឱ្យដកទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់លើទីក្រុងតេអេរ៉ង់ ដោយអ្នកកាន់តំណែងមុន របស់អាមេរិកលោកដូណាល់ត្រាំ។ ការកត់សម្គាល់របស់លោក Mohammad Javad Zarif នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ កាលពីថ្ងៃអាទិត្យហាក់ដូចជា មានគោលបំណងក្នុងការពន្លឿន ការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន ដែលមានបំណងវិលត្រឡប់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំ និងអង្គភាពយោធាជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងរតនាគារបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានជ្រើសរើសមន្ត្រីយោធាបច្ចុប្បន្ន និងអតីតចំនួន ១០ នាក់ និងបានដាក់ក្នុងបញ្ជីខ្មៅនូវអង្គភាពចំនួន ៣ ដែលទាក់ទងនឹងកម្លាំងយោធា ឬសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា។ យោងតាមឯកសារអង្គហេតុ ដែលចេញដោយសេតវិមាន ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានកំណត់ការនាំចេញទំនិញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់នោះទេ លើកលែងតែទីក្រុងតេរ៉ង់ បញ្ឈប់ការចម្រាញសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលសួរថាតើសហរដ្ឋអាមេរិក នឹងដកទណ្ឌកម្មជាមុន ដើម្បីឱ្យអ៊ីរ៉ង់វិលត្រឡប់មក តុចរចាវិញនោះលោក ចូ បៃដិន បានលើកឡើងថា “ទេ” នេះបើយោងតាមបទសម្ភាសន៍ កាលពីថ្ងៃសុក្រជាមួយសារព័ត៌មាន CBS...