បរទេស៖យោងតាមស្ត្រីដែលជាម្តាយមានឈ្មោះថា Barbara Scandella បានប្រាប់ទៅកាន់កាសែតក្នុងស្រុករបស់អ៊ីតាលី La Repubblica ថាស្ត្រីជាយោធាអាមេរិកនាង Julia Bravo ដែលបានបើកបរធ្វើឲ្យស្លាប់កូនប្រុសអាយុ ១៥ឆ្នាំម្នាក់របស់គាត់នោះគឺត្រូវតែបានកាត់ទោសនៅអ៊ីតាលី មិនត្រូវ បញ្ចូនទៅអាមេរិកឡើយ។ លោកស្រី Scandella បានបន្តទៀតថា៖ស្ត្រីយោធារុបនេះត្រូវតែនៅប្រឈមមុខ ទៅនឹងទោសទណ្ឌរបស់នាង នៅអ៊ីតាលី។ ពួកយើងគ្រប់គ្នាបានដឹងអំពីហេតុ ការណ៍នោះនិងគ្រោះថ្នាក់ដែលនាង Julia បានបង្កក្នុងពេលដែលនាងបើកបរទាំងស្រវឹងនោះផង។...
បរទេស៖ របាយការណ៍រយៈពេលពីរឆ្នាំ ដែលចេញផ្សាយដោយ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ ជាលើកដំបូង បានផ្តល់លេខច្បាស់លាស់ សម្រាប់ចំនួនទាហានអាមេរិក ដែលបានចូលមកកោះស្វយ័តមួយនេះ សម្រាប់ការហ្វឹកហ្វឺន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដំណឹងនេះបានបញ្ជាក់យ៉ាងច្បាស់ កាលពីខែមុនដែលថា កងកម្លាំងសហរដ្ឋអាមេរិកបាននៅទីនោះ (កោះតៃវ៉ាន់) អស់រយៈពេលជាងមួយឆ្នាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់...