ភ្នំពេញ ៖ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានជួបសម្តែងការគួរសម និងនាំលិខិតអបអរសាទរ ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងឱកាសដែលព្រះអង្គ ត្រូវបានអង្គសមាជវិសាមញ្ញ សម្រេចជាឯកច្ឆ័ន្ទ ថ្វាយជាព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ៕
សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព! សម្ដេច ឯកឧត្តម លោកជំទាវ និងមិត្តភក្តិទាំងអស់ជាទីមេត្រី! ខ្ញុំពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមជាមួយសម្ដេចតេជោក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងជួសជុលផ្លូវជាតិលេខ៧ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់។ ខ្ញុំសូមតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងអំណរសាទរយ៉ាងកក់ក្តៅចំពោះកម្មវីធីនាថ្ងៃនេះ និងសូមថ្លែងអំណរគុណដោយស្មោះជូនចំពោះក្រុមការងារបច្ចេកទេសការដ្ឋានទាំងចិននិងកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញឱ្យគម្រោងមួយនេះទទួលបានជោគជ័យជាស្ថាពរ! តាមទំនៀមទម្លាប់ប្រពៃណីចិន ថ្ងៃនេះក៏ស្ថិតក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំខាលដែរ ខ្ញុំសូមឆ្លៀតឱកាសនាថ្ងៃនេះសូមជូនពរអ្នកទាំងអស់គ្នា ឆ្នាំថ្មីសិរីសួស្តីជ័យមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច! ផ្លូវជាតិលេខ៧ គឺជាគម្រោងជំនួយរបស់ភាគីចិនដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៤ ហើយក៏ជាគម្រោងជំនួយទ្រង់ទ្រាយធំបំផុតរបស់ចិននាពេលនោះផងដែរ។...
បរទេស ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Qin Gang បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចនឹងធ្លាក់ចូល ក្នុងជម្លោះ យោធា ប្រសិនបសហរដ្ឋអាមេរិក ជំរុញលើកកម្ពស់ភាព ឯករាជ្យរបស់កោះតៃវ៉ាន់ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera ។ នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូចចិន ប្រចាំនៅកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា មានកំណើន ទោះបីរងផលប៉ះពាល់ នៃជំងឺវីរុសកូវីដ-១៩ក៏ដោយ។ ក្នុងសុន្ទរកថា អបអរខួបអនុស្សាវរីយ៍ លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...
បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅលោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានធ្វើការប្រកាសអំពាវនាវ ទៅដល់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបង្កើនកិច្ចខំប្រឹងប្រែងឲ្យ បានខ្លាំងបំផុតដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគ្នា។ លោក Qin បានបញ្ជាក់ថា តាមការស្រាវជ្រាវចុងក្រោយដោយ USCBC (US-China Business Council) សម្រាប់ទំនាក់ទំនងរវាងអាមេរិក...
ភ្នំពេញ ៖ លោក WANG Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា បញ្ហាជំងឺកូវីដ-១៩ ព្រៀបដូចកញ្ចុះឆ្លុះ បញ្ចាំងអំពីរូបភាពផ្សេងៗលើពិភពលោក ដូច្នេះ ភាពកក់ក្ដៅ រួមសុខ រួមទុករវាង ចិន-កម្ពុជា ពុំមានរូបភាពទម្លាក់កំហុស ដូចប្រទេសមួយចំនួន។ ការលើកឡើងរបស់ ទូតចិន ប្រចាំកម្ពុជា បែបនេះ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យ ដោយជោគជ័យ ហើយនេះ បានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន-កម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូង នៃប្រជាជនទាំងពីរផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា...
ភ្នំពេញ៖ ស្របពេល វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសបន្ថែមទៀត ដែលជាជំនួយជំហានទី៥ របស់ចិនជូនកម្ពុជា បានមកដល់រាជធានីភ្នំពេញ ស្ថានទូតប្រចាំកម្ពុជា បានលើកឡើងថា ដរាបណា ជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយ របស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។ នៅលើគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា «នេះជាជំនួយវ៉ាក់សាំងលើកទី៥ របស់ភាគីចិនជូនមកកម្ពុជា។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំង ដែលជាជំនួយ...
ភ្នំពេញ ៖ ក្នុងនាមប្រមុខរដ្ឋាភិបាលខ្លួនស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំហានទី៤ ដឹកបានមកកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាចំណងមិត្តភាព ដូចបងប្អូនរវាងចិន និងកម្ពុជា។ ស្ថានទូតបន្តថា វ៉ាក់សាំងកូវីដ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណង ជំហានទី៤ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា បានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញ។...
ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រោយពីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់ហើយនោះ កម្ពុជានឹងបញ្ចប់ប្រវត្តិសាស្ដ្ររបស់ខ្លួន ដែលមិនធ្លាប់មានផ្លូវល្បឿនលឿន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា ផ្អែកតាមប្រភពព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងតែបន្តឆ្ពោះដំណើរទៅមុខយ៉ាងរលូន។...