ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា មន្ត្រីយោធាខ្មែរ៤រូប រងអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធ តំបន់តារាសាគរនិងកំពង់ផែរាម ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា។ សូមបញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផល ភូមិសាស្ត្រនយោបាយ។ យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០...