ព័ត៌មានជាតិ
ក្បួនរថយន្តធុនយក្ស ៦គ្រឿង ដឹកទំនិញគេចពន្ធ ទៅប្រទេសវៀតណាម តាមប៉ុស្ត៍ព្រំដែនជប់ព្រីង ស្រុកកំពង់រោទ៌
ស្វាយរៀង៖ មានរថយន្តដឹកទំនិញធុនយក្ស ៦គ្រឿង ដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេឡិចត្រូនិច» ត្រូវក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ត្រង់ចំណុចប្រឡាយទាហ៊ាន ឆ្ពោះទៅប៉ុស្ត៍ព្រំដែនជប់ព្រីងចម្ងាយប្រមាណជាង ១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីរថយន្តធុនយក្ស ដឹកទំនិញគេចពន្ធឆ្លងដែន ទៅប្រទេសវៀតណាមនេះកើតឡើង នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែមេសា ២០២២...