ព័ត៌មានអន្តរជាតិ
ការប្រយុទ្ធគ្នា យ៉ាងកក្រើកកណ្តាលទីក្រុង ទ្រីប៉ូលី ស្លាប់២៣នាក់ និងរបួស ១៤០នាក់
បរទេស៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី របស់ប្រទេសលីប៊ីកាលពីយប់ថ្ងៃសៅរ៍។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះត្រូវបានហ៊ុមព័ទ្ធដោយអំពើហឹង្សា នេះបើយោងតាមសាក្សីដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាលលីប៊ី មានមូលដ្ឋាននៅក្រុងទ្រីប៉ូលីបាននិយាយថា អំពើហិង្សាបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៣នាក់ ដោយហៅតួលេខនេះថាជា «តួលេខបឋម»។ គេក៏មិនច្បាស់ដែរថាតើអ្នកដែលស្លាប់នោះជាយុទ្ធជន ឬជនស៊ីវិល នោះដែរ។ ក្រសួងបានបន្ថែមថា...