បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអាទិទ្យម្សិលមិញនេះបានសម្រេច ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្រោយពេលដែលកូនស្រីរបស់ លោកបានតេស្តឃើញវិជ្ជមានកូវីដ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យ របស់ការិយាល័យលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីទាំងភរិយា របស់លោកនាយករដ្ឋមន្ត្រី និងកូនដទៃទៀតមិនបានតេស្តឃើញវិជ្ជមាននោះទេ។ ក្រៅពីនោះរដ្ឋមន្ត្រីក្រសួងអប់រំលោក Yifat Shasha Biton ក៏បានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកហើយផងដែរក្រោយ ពេលដែលកូនស្រីរបស់ លោកក៏បានធ្វើតេស្តវិជ្ជមានកូវីដដូចគ្នា។ គួរឲ្យដឹងដែរថាកាលពីថ្ងៃទី១៤ ខែធ្នូ កន្លងមកលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បាន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1 នៅឯកសិដ្ឋានចិញ្ចឹមមាន់តួកគីចំនួន១កន្លែងនៅភាគខាងត្បូងនៃប្រទេស ។ ក្រសួងបានឲ្យដឹងថា ករណីជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងកសិដ្ឋានមួយនៅក្នុងភូមិ Avigdor បន្ទាប់ពីម្ចាស់បានរាយការណ៍ពីការស្លាប់មិនធម្មតានៃសត្វមាន់តួកគីនៅក្នុងទ្រុង ។ សេវាបសុពេទ្យរបស់ក្រសួងបានកំណត់តំបន់កសិដ្ឋានឲ្យដាច់ដោយឡែក និងអនុវត្តការត្រួតពិនិត្យយ៉ាងសកម្មនៃកសិដ្ឋានចិញ្ចឹមសត្វទាំងអស់នៅក្នុងតំបន់ ។ ជំងឺគ្រុនផ្តាសាយបក្សី H5N1...
យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ សហរដ្ឋអាមេរិក ក្នុងការលប់ចោលនូវ កិច្ចពិភាក្សាគ្នាជាមួយនឹង អ៊ីរ៉ង់ភ្លាមដោយចោទរដ្ឋាភិបាល ក្រុងតេហរ៉ង់ថា បានចាប់ផ្តើមចម្រាញ់សារជាតិ អ៊ុយរ៉ាញ៉ូមម្តងទៀតរួចទៅហើយ។ សេចក្តីអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បន្ទាប់ពីការពិភាក្សាគ្នា រវាងលោកជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken ។ លោក Bennett...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងនៅថ្ងៃអាទិត្យនេះថា អ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយខ្នងនៃ ការបញ្ជាដ្រូនដែលបង្កឲ្យស្លាប់ មនុស្សនៅក្នុងការវាយប្រហារ មកលើនាវាដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រអូម្ម៉ង់ កាលពីសប្តាហ៍មុន ។ លោក Bennett បានថ្លែងនៅឯកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញពីការគាំទ្ររបស់លោកចំពោះ បទឈប់បាញ់គ្នានៅរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន តាមរយៈការទូរស័ព្ទផ្ទាល់ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu។ យោងតាមការបញ្ជាក់របស់ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីបានលើកឡើងត្រង់ៗ អំពីការគាំទ្ររបស់លោក ចំពោះបទឈប់បាញ់គ្នានិង ក៏ដូចជាកិច្ចពិភាក្សាចំពោះការខំប្រឹងប្រែង របស់អាមេរិកនិងអេហ្ស៊ីបផងដែរឆ្ពោះទៅរក ភាពជោគជ័យនៃការងារមួយនេះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានសម្រេចចិត្តពន្យារពេល ចំពោះគម្រោងបំពេញទស្សនកិច្ច ទៅកាន់សហភាពអារ៉ាប់រួម UAE ដែលត្រូវធ្វើឡើងកាលពីព្រហស្បតិ៍។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បានប្រកាសថា មូលហេតុដ៏សំខាន់ ដែលធ្វើឲ្យមានការពន្យារពេលនេះ គឺដោយសារតែបញ្ហាតានតឹងបែបនយោបាយ ជាមួយនឹងប្រទេសហ្ស៊កដានី។ ហ្ស៊កដានី បានបដិសេធ មិនព្រមឲ្យមានការហោះហើរ...