ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើទស្សនកិច្ចសហភាពអារ៉ាប់រួម ជាលើកដំបូង តាំងពីបង្កើតចំណង មិត្តភាពប្រក្រតី
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ធ្វើទស្សនកិច្ចសហភាពអារ៉ាប់រួម នៅថ្ងៃអាទិត្យនេះ និងជួបជាមួយមេដឹកនាំស្តីទី របស់ប្រទេសនេះ ហើយនេះជាដំណើរ ទស្សនកិច្ចលំដាប់ខ្ពស់បំផុត ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតចំណងមិត្តភាព ការទូតធម្មតាវិញ កាលពីឆ្នាំមិញ។ ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលភាពតានតឹង ក្នុងតំបន់កើនកម្តៅខ្លាំងឡើង ស្របពេលដែលមហាអំណាចពិភពលោក ព្យាយាមស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែជាមួយប្រទេសអ៊ីរ៉ង់។...